សូរ៉ា 46 · ជូស 26
Al-Ahqaf · 46:9
قُلْ مَا كُنْتُ بِدْعًا مِنَ الرُّسُلِ وَمَا أَدْرِي مَا يُفْعَلُ بِي وَلَا بِكُمْ ۖ إِنْ أَتَّبِعُ إِلَّا مَا يُوحَىٰ إِلَيَّ وَمَا أَنَا إِلَّا نَذِيرٌ مُبِينٌ
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ខ្ញុំមិនមែនជាអ្នកដំបូងគេ ក្នុងចំណោមអ្នកនាំសារទាំងឡាយនោះឡើយ ហើយខ្ញុំក៏មិនដឹង ដែរថាអ្វីទៅដែលគេនឹងធ្វើមកចំពោះខ្ញុំ និងចំពោះពួកអ្នកនោះ។ ខ្ញុំមិនធ្វើតាមក្រៅពីអ្វីដែលគេបានផ្ដល់វ៉ាហ៊ីមកឱ្យខ្ញុំនោះឡើយ។ ហើយខ្ញុំក៏មិនមែនជាអ្វីក្រៅពីជាអ្នកដាស់តឿនព្រមានដ៏ច្បាស់ លាស់នោះដែរ។
តាហ្វសៀរ
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះដែលបដិសេធចំពោះភាពជាព្យាការីរបស់អ្នកថាៈ ខ្ញុំមិនមែនជាអ្នកនាំសារដំបូងគេដែលអល់ឡោះបានតែងតាំងមក ដែលជាហេតុធ្វើឲ្យពួកអ្នកមានការភ្ញាក់ផ្អើលចំពោះការអំពាវនាវរបស់ខ្ញុំចំពោះពួកអ្នកឡើយ។ ក៏ប៉ុន្តែ ពិតប្រាកដណាស់ មានអ្នកនាំសារជាច្រើនដែលបានមកដល់មុនខ្ញុំទៅទៀត។ ហើយខ្ញុំក៏មិនដឹងថា អល់ឡោះជាម្ចាស់ទ្រង់នឹងធ្វើអ្វីចំពោះខ្ញុំ ហើយក៏មិនដឹងដែរថា តើអល់ឡោះនឹងធ្វើអ្វីចំពោះពួកអ្នកនៅក្នុងលោកិយនេះនោះដែរ។ ខ្ញុំមិនធ្វើតាមអ្វីក្រៅពីវ៉ាហ៊ីដែលអល់ឡោះទ្រង់បានផ្តល់មកកាន់ខ្ញុំឡើយ។ ដូច្នេះ ខ្ញុំមិននិយាយ និងមិនធ្វើអ្វីឡើយ ក្រៅតែពីអ្វីដែលស្របទៅនឹងវ៉ាហ៊ីដែលទ្រង់បានផ្តល់វាមកកាន់ខ្ញុំប៉ុណ្ណោះ ហើយខ្ញុំក៏មិនមែនជាអ្វី ក្រៅតែពីជាអ្នកដាស់តឿនព្រមានពួកអ្នកពីទណ្ឌកម្មរបស់អល់ឡោះ ដោយការដាស់តឿនព្រមានយ៉ាងច្បាស់លាស់នោះដែរ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល