សូរ៉ា 46 · ជូស 26
Al-Ahqaf · 46:8
أَمْ يَقُولُونَ افْتَرَاهُ ۖ قُلْ إِنِ افْتَرَيْتُهُ فَلَا تَمْلِكُونَ لِي مِنَ اللَّهِ شَيْئًا ۖ هُوَ أَعْلَمُ بِمَا تُفِيضُونَ فِيهِ ۖ كَفَىٰ بِهِ شَهِيدًا بَيْنِي وَبَيْنَكُمْ ۖ وَهُوَ الْغَفُورُ الرَّحِيمُ
ផ្ទុយទៅវិញពួកគេនិយាយថាៈ គេ(មូហាំម៉ាត់)បានប្រឌិត វា(គម្ពីរគួរអាន)ឡើង។ ចូរអ្នកពោលថាៈ ប្រសិនបើខ្ញុំប្រឌិតវា មែននោះ ពួកអ្នកគ្មានលទ្ធភាពអ្វីជួយការពារខ្ញុំពី(ទារុណកម្ម) អល់ឡោះបានឡើយ។ ទ្រង់ដឹងបំផុតនូវអ្វីដែលពួកអ្នកនិយាយ អំពីវា។ គ្រប់គ្រាន់ហើយដែលទ្រង់ជាសាក្សីរវាងខ្ញុំ និងពួកអ្នក។ ហើយទ្រង់មហាអភ័យទោស មហាអាណិតស្រឡាញ់។
តាហ្វសៀរ
តើពួកមុស្ហរីគីនទាំងនោះនិយាយថាៈ ពិតណាស់ មូហាំម៉ាត់បានតាក់តែងគម្ពីរគួរអាននេះ ហើយនិយាយថា វាមកពីអល់ឡោះឬ? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)តបទៅកាន់ពួកគេវិញចុះថាៈ ប្រសិនបើខ្ញុំបានតាក់តែងគម្ពីរគួរអានដោយខ្លួនឯងមែននោះ ពួកអ្នកមិនអាចមានមធ្យោបាយអ្វីទប់ទល់ដើម្បីការពារខ្ញុំឡើយ ប្រសិនបើអល់ឡោះទ្រង់មានចេតនាដាក់ទណ្ឌកម្មមកលើខ្ញុំនោះ។ តើមានរឿងអ្វីដែលខ្ញុំ ហ៊ានយកខ្លួនខ្ញុំទៅប្រឈមនឹងទណ្ឌកម្ម(របស់អល់ឡោះ)ដោយតាក់តែងគម្ពីរគួរអានដោយខ្លួនឯង ហើយថាវាមកពីអល់ឡោះនោះ? អល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតចំពោះហេតុផលដែលពួកអ្នកចោទប្រកាន់ចំពោះគម្ពីរគួរអានរបស់ទ្រង់ និងវាយប្រហារមកកាន់ខ្ញុំនោះ។ គ្រប់គ្រាន់ហើយដែលទ្រង់ជាសាក្សីរវាងខ្ញុំនិងពួកអ្នក។ ហើយទ្រង់មហាអភ័យទោសបំផុតនូវបាបកម្មទាំងឡាយចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ និងមហាអាណិតស្រឡាញ់ចំពោះពួកគេ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល