សូរ៉ា 46 · ជូស 26
Al-Ahqaf · 46:31
يَا قَوْمَنَا أَجِيبُوا دَاعِيَ اللَّهِ وَآمِنُوا بِهِ يَغْفِرْ لَكُمْ مِنْ ذُنُوبِكُمْ وَيُجِرْكُمْ مِنْ عَذَابٍ أَلِيمٍ
ឱក្រុមរបស់ពួកយើង. ចូរពួកអ្នកឆ្លើយតបចំពោះអ្នក អំពាវនាវរបស់អល់ឡោះ(មូហាំម៉ាត់) និងមានជំនឿលើគេចុះ ទ្រង់ នឹងអភ័យទោសដល់ពួកអ្នកនូវទោសកំហុសទាំងឡាយរបស់ពួកអ្នក ហើយទ្រង់នឹងសង្គ្រោះពួកអ្នកឱ្យរួចផុតពីទារុណកម្មដ៏ឈឺចាប់។
តាហ្វសៀរ
ឱក្រុមរបស់ពួកយើង! ចូរពួកអ្នកឆ្លើយតបចំពោះព្យាការីមូហាំម៉ាត់នូវអ្វីដែលគាត់បានអំពាវនាវពួកអ្នកទៅកាន់វាអំពីសេចក្តីពិត ហើយចូរពួកអ្នកមានជំនឿចុះថាៈ ជាការពិតណាស់ គាត់គឺជាអ្នកនាំសារមកពីម្ចាស់របស់គាត់ នោះអល់ឡោះជាម្ចាស់នឹងអភ័យទោសឲ្យពួកអ្នកចំពោះបាបកម្មទាំងឡាយរបស់ពួកអ្នក ហើយទ្រង់នឹងសង្គ្រោះពួកអ្នកឲ្យរួចផុតពីទណ្ឌកម្មដ៏ឈឺចាប់ដែលកំពុងតែរង់ចាំពួកអ្នក ប្រសិនបើពួកអ្នកមិនឆ្លើយតបចំពោះសេចក្តីពិតដែលអ្នកនាំសារ(មូហាំម៉ាត់)បានអំពាវនាវពួកអ្នកទៅកាន់វា និងមិនមានជំនឿថា គាត់គឺជាអ្នកនាំសារពីម្ចាស់របស់គាត់ទេនោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល