សូរ៉ា 46 · ជូស 26

Al-Ahqaf · 46:30

قَالُوا يَا قَوْمَنَا إِنَّا سَمِعْنَا كِتَابًا أُنْزِلَ مِنْ بَعْدِ مُوسَىٰ مُصَدِّقًا لِمَا بَيْنَ يَدَيْهِ يَهْدِي إِلَى الْحَقِّ وَإِلَىٰ طَرِيقٍ مُسْتَقِيمٍ

ពួកគេបាននិយាយថាៈ ឱក្រុមរបស់ពួកយើង. ពិតប្រាកដ ណាស់ យើងបានឮគម្ពីរ(គួរអាន)ដែលគេបានបញ្ចុះក្រោយពីមូសា ដែលជាការបញ្ជាក់នូវអ្វីៗដែលបានបញ្ចុះពីមុនវា ដែលចង្អុលបង្ហាញ ទៅកាន់ភាពពិត និងទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ។

តាហ្វសៀរ

ពួកគេ(ពួកជិន)បាននិយាយទៅកាន់ក្រុមរបស់ពួកគេថាៈ ឱក្រុមរបស់ពួកយើង! ពិតប្រាកដណាស់ ពួកយើងបានស្តាប់ឮគម្ពីរមួយ(គម្ពីរគួរអាន)ដែលអល់ឡោះបានបញ្ចុះវាក្រោយពីព្យាការីមូសា ដែលជាការបញ្ជាក់ទៅលើគម្ពីរទាំងឡាយដែលត្រូវបានអល់ឡោះបញ្ចុះពីមុនមក។ ហើយគម្ពីរដែលពួកយើងបានស្តាប់ឮនេះ គឺចង្អុលបង្ហាញទៅកាន់សេចក្តីពិតនិងចង្អុលបង្ហាញទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ នោះគឺមាគ៌ានៃសាសនាឥស្លាម។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់