សូរ៉ា 43 · ជូស 25

Az-Zukhruf · 43:88

وَقِيلِهِ يَا رَبِّ إِنَّ هَٰؤُلَاءِ قَوْمٌ لَا يُؤْمِنُونَ

ហើយ(អល់ឡោះដឹងពី)ការត្អូញត្អែររបស់មូហាំម៉ាត់ ថាៈ ឱម្ចាស់របស់ខ្ញុំ. ពិតប្រាកដណាស់ ពួកទាំងនេះជាក្រុមដែល គ្មានជំនឿ។

តាហ្វសៀរ

ហើយទ្រង់ដឹងបំផុតនូវការត្អូញត្អែររបស់អ្នកនាំសាររបស់ទ្រង់ចំពោះការបដិសេធនៃក្រុមរបស់គាត់(គ្មានជំនឿចំពោះគាត់) និងពាក្យសំដីរបស់អ្នកនាំសារដែលបានពោលថាៈ ឱម្ចាស់របស់ខ្ញុំ! ពិតប្រាកដណាស់ ពួកទាំងនោះ គឺជាក្រុមដែលគ្មានជំនឿចំពោះអ្វីដែលទ្រង់បានបញ្ជូនមកឲ្យខ្ញុំទៅកាន់ពួកគេនោះទេ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់