សូរ៉ា 43 · ជូស 25

Az-Zukhruf · 43:87

وَلَئِنْ سَأَلْتَهُمْ مَنْ خَلَقَهُمْ لَيَقُولُنَّ اللَّهُ ۖ فَأَنَّىٰ يُؤْفَكُونَ

ហើយប្រសិនបើអ្នក(មូហាំម៉ាត់)សួរពួកគេថាៈ តើអ្នក ណាដែលបានបង្កើតពួកគេ? ពួកគេប្រាកដជានឹងឆ្លើយថាៈ គឺ អល់ឡោះ។ ដូចេ្នះ តើពួកគេអាចគេចចេញពីការពិតបានយ៉ាងដូចមេ្ដច?

តាហ្វសៀរ

ហើយប្រសិនបើអ្នកសួរពួកគេថាៈ តើនរណាជាអ្នកដែលបានបង្កើតពួកគេនោះ? ពួកគេប្រាកដជានឹងឆ្លើយថាៈ អល់ឡោះគឺជាអ្នកដែលបានបង្កើតពួកយើង។ ដូច្នេះ តើពួកគេត្រូវបានគេបង្វែរឲ្យងាកចេញពីការគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់(តែមួយគត់)ក្រោយពីពួកគេទទួលស្គាល់(ថាទ្រង់់ជាអ្នកដែលបានបង្កើតពួកគេ)ហើយនោះយ៉ាងដូចម្តេច?

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់

Az-Zukhruf 43:87 · Tlawati