សូរ៉ា 43 · ជូស 25

Az-Zukhruf · 43:49

وَقَالُوا يَا أَيُّهَ السَّاحِرُ ادْعُ لَنَا رَبَّكَ بِمَا عَهِدَ عِنْدَكَ إِنَّنَا لَمُهْتَدُونَ

ហើយពួកគេបាននិយាយ(ទៅកាន់មូសា)ថាៈ ឱគ្រូធ្មប់. ចូរអ្នកបួងសួងសុំពីម្ចាស់របស់អ្នកឱ្យពួកយើងនូវអ្វីដែលទ្រង់បាន សន្យាជាមួយអ្នក(ការបញ្ចៀសពីទណ្ឌកម្ម)ចុះ ពួកយើងពិតជា នឹងទទួលបានការចង្អុលបង្ហាញជាមិនខាន។

តាហ្វសៀរ

ហើយនៅពេលដែលពួកគេបានទទួលនូវទណ្ឌកម្មមួយចំនួន ពួកគេក៏និយាយទៅកាន់ព្យាការីមូសាថាៈ ឱគ្រូមន្តអាគម! សូមអ្នកបួងសួងសុំពីម្ចាស់របស់អ្នកឲ្យពួកយើងនូវអ្វីដែលទ្រង់បានសន្យានឹងអ្នកថា ទ្រង់នឹងបញ្ចៀសពួកយើងពីទណ្ឌកម្មប្រសិនបើពួកយើងមានជំនឿចុះ។ ពិតប្រាកដណាស់ ពួកយើងនឹងទទួលបានការចង្អុលបង្ហាញទៅកាន់ទ្រង់ ប្រសិនបើទ្រង់បញ្ចៀសទណ្ឌកម្មចេញពីពួកយើងមែននោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់