សូរ៉ា 43 · ជូស 25

Az-Zukhruf · 43:48

وَمَا نُرِيهِمْ مِنْ آيَةٍ إِلَّا هِيَ أَكْبَرُ مِنْ أُخْتِهَا ۖ وَأَخَذْنَاهُمْ بِالْعَذَابِ لَعَلَّهُمْ يَرْجِعُونَ

ហើយយើងនឹងមិនបង្ហាញមុជីហ្សាត់ណាមួយដល់ពួកគេ ទៀតឡើយ លុះត្រាតែវាមានលក្ខណៈធំធេងជាងមុជីហ្សាត់មុន។ ហើយយើងបានដាក់ទណ្ឌកម្មពួកគេ ដើម្បីឱ្យពួកគេវិលត្រឡប់ (ទៅរកមាគ៌ាត្រឹមត្រូវ)វិញ។

តាហ្វសៀរ

ហើយយើងមិនបានបង្ហាញសញ្ញាភស្តុតាងដែលបញ្ជាក់ពីភាពត្រឹមត្រូវនៃអ្វីដែលព្យាការីមូសាបាននាំមកឲ្យហ្វៀរអោននិងពួកមន្ត្រីនៃក្រុមរបស់គេបានឃើញឡើយ លើកលែងតែសញ្ញាភស្តុតាងនោះ(គឺជាភស្តុតាងដែល)មានលក្ខណៈធំធេងជាងភស្តុតាងមុនៗ។ ហើយយើងបានដាក់ទណ្ឌកម្មពួកគេនៅក្នុងលោកិយ ដោយសង្ឃឹមថា ពួកគេនឹងវិលត្រឡប់ចេញពីការប្រឆាំងរបស់ពួកគេវិញ។ ក៏ប៉ុន្តែ វាពុំទទួលបានផលអ្វីឡើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់