សូរ៉ា 43 · ជូស 25

Az-Zukhruf · 43:23

وَكَذَٰلِكَ مَا أَرْسَلْنَا مِنْ قَبْلِكَ فِي قَرْيَةٍ مِنْ نَذِيرٍ إِلَّا قَالَ مُتْرَفُوهَا إِنَّا وَجَدْنَا آبَاءَنَا عَلَىٰ أُمَّةٍ وَإِنَّا عَلَىٰ آثَارِهِمْ مُقْتَدُونَ

ដូច្នោះដែរ រាល់ៗអ្នកដាស់តឿនព្រមានដែលយើងបាន បញ្ជូនទៅកាន់អ្នកភូមិស្រុកណាមួយមុនអ្នក(មូហាំម៉ាត់) គឺពួក ដែលមានទ្រព្យសម្បត្ដិស្ដុកស្ដម្ភនៃភូមិស្រុកនោះតែងតែនិយាយ ថាៈ ពិតប្រាកដណាស់ ពួកយើងបានឃើញជីដូនជីតារបស់ពួកយើង ស្ថិតនៅលើសាសនាមួយ។ ហើយពិតប្រាកដណាស់ ពួកយើងជា អ្នកដើរតាមកេរដំណែលរបស់ពួកគេ។

តាហ្វសៀរ

ដូចដែលពួកទាំងនោះបានដបដិសេធ ហើយសំអាងថា ពួកគេគ្រាន់តែធ្វើតាមជីដូនជីតារបស់ពួកគេនោះដែរ ដូចគ្នាដែរ រាល់អ្នកនាំសារទាំងឡាយដែលយើងបានបញ្ជូនពួកគេទៅកាន់ក្នុងភូមិស្រុកណាមួយមុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដើម្បីដាស់តឿនព្រមានក្រុមរបស់គេនោះ គឺពួកមេដឹកនាំរបស់ពួកគេក្នុងចំណោមអ្នកដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភនៃពួកគេនោះតែងតែនិយាយថាៈ ពិតប្រាកដណាស់ ពួកយើងបានឃើញជីដូនជីតារបស់ពួកយើងស្ថិតនៅលើសាសនាមួយ ហើយពួកយើងគ្រាន់តែដើរតាមលំអានរបស់ពួកគេប៉ុណ្ណោះ។ ដូច្នេះ ក្រុមរបស់អ្នកមិនមែនជាមនុស្សដំបូងគេនោះទេដែលនិយាយដូច្នោះនោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់