សូរ៉ា 43 · ជូស 25
Az-Zukhruf · 43:22
بَلْ قَالُوا إِنَّا وَجَدْنَا آبَاءَنَا عَلَىٰ أُمَّةٍ وَإِنَّا عَلَىٰ آثَارِهِمْ مُهْتَدُونَ
ផ្ទុយទៅវិញ ពួកគេបែរជានិយាយថាៈ ពិតប្រាកដណាស់ ពួកយើងបានឃើញជីដូនជីតារបស់ពួកយើងស្ថិតនៅលើសាសនាតែ មួយ។ ហើយពិតប្រាកដណាស់ ពួកយើងជាអ្នកទទួលបានការចង្អុល បង្ហាញតាមកេរដំណែលរបស់ពួកគេ។
តាហ្វសៀរ
ទេ រឿងនោះមិនមែនដូច្នោះឡើយ។ ផ្ទុយទៅវិញ ពួកគេនិយាយដោយសំអាងលើការធ្វើតាមគ្នាទាំងងងឹតងងុល ដោយពួកគេនិយាយថាៈ ពិតប្រាកដណាស់ ពួកយើងបានឃើញជីដូនជីតារបស់ពួកយើងជំនាន់មុនពួកយើងស្ថិតនៅលើសាសនាមួយ ហើយពួកគេធ្លាប់បានគោរពសក្ការៈទៅកាន់រូបបដិមាទាំងឡាយ។ ពិតប្រាកដណាស់ ពួកយើងគ្រាន់ធ្វើតាមលំអានរបស់ពួកគេចំពោះការគោរពសក្ការៈទៅកាន់រូបបដិមាទាំងនោះប៉ុណ្ណោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល