សូរ៉ា 43 · ជូស 25
Az-Zukhruf · 43:20
وَقَالُوا لَوْ شَاءَ الرَّحْمَٰنُ مَا عَبَدْنَاهُمْ ۗ مَا لَهُمْ بِذَٰلِكَ مِنْ عِلْمٍ ۖ إِنْ هُمْ إِلَّا يَخْرُصُونَ
ហើយពួកគេបាននិយាយថាៈ ប្រសិនបើម្ចាស់មហា សប្បុរសមានចេតនា ពួកយើងមិនគោរពសក្ការៈពួកគេ(ម៉ាឡា-អ៊ីកាត់)ឡើយ។ ពួកគេមិនបានដឹងអំពីរឿងនោះឡើយ។ ពួកគេ គ្មានអ្វីក្រៅពីនិយាយភូតកុហកឡើយ។
តាហ្វសៀរ
ហើយពួកគេបាននិយាយដោយទម្លាក់កំហុសទៅលើព្រេងវាសនាថាៈ ប្រសិនបើអល់ឡោះទ្រង់មានចេតនាមិនឲ្យពួកយើងគោរពសក្ការៈពួកម៉ាឡាអ៊ីកាត់ទេនោះ ពួកយើងក៏មិនគោរពសក្ការៈទៅចំពោះពួកគេដែរ ពីព្រោះទ្រង់មានចេតនាចង់ឲ្យពួកយើងធ្វើដូចនេះ គឺបញ្ជាក់ថា ទ្រង់ពេញចិត្ត(នឹងឲ្យពួកយើងធ្វើ)បែបនេះ។ ពួកគេនិយាយដោយពុំបានដឹងអ្វីអំពីរឿងនេះឡើយ។ ពួកគេគ្មានអ្វីក្រៅពីការភូតកុហកនោះឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល