សូរ៉ា 43 · ជូស 25
Az-Zukhruf · 43:19
وَجَعَلُوا الْمَلَائِكَةَ الَّذِينَ هُمْ عِبَادُ الرَّحْمَٰنِ إِنَاثًا ۚ أَشَهِدُوا خَلْقَهُمْ ۚ سَتُكْتَبُ شَهَادَتُهُمْ وَيُسْأَلُونَ
ហើយពួកគេបានចាត់ទុកម៉ាឡាអ៊ីកាត់ដែលពួកគេជាខ្ញុំ របស់ម្ចាស់មហាសប្បុរសនោះជាស្ដ្រី។ តើពួកគេបានឃើញផ្ទាល់ ភ្នែកពីការបង្កើតម៉ាឡាអ៊ីកាត់ឬ? ការអះអាងរបស់ពួកគេនឹងត្រូវ គេកត់ត្រាទុក ហើយពួកគេនឹងត្រូវគេសួរ(នៅថ្ងៃបរលោក)។
តាហ្វសៀរ
ហើយពួកគេបានដាក់ឈ្មោះម៉ាឡាអ៊ីកាត់ទាំងឡាយដែលពួកគេជាខ្ញុំបម្រើរបស់(អល់ឡោះ)ម្ចាស់មហាសប្បុរសនោះ ថាជាភេទស្រី។ តើពួកគេមានវត្តមាននៅពេលដែលអល់ឡោះបានបង្កើតពួកគេ(ម៉ាឡាអ៊ីកាត់)មែនទេ ទើបបានជាពួកគេច្បាស់ថា ម៉ាឡាអ៊ីកាត់ទាំងឡាយ គឺមានភេទស្រីនោះ? ម៉ាឡាអ៊ីកាត់ទាំងឡាយនឹងកត់ត្រាទុកនូវការអះអាងបស់ពួកគេនេះ ហើយពួកគេនឹងត្រូវបានសួរអំពីវានៅថ្ងៃបរលោក ហើយពួកគេនឹងត្រូវទទួលទណ្ឌកម្មដោយសារការភូតកុហករបស់ពួកគេ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល