សូរ៉ា 4 · ជូស 5

An-Nisa · 4:92

وَمَا كَانَ لِمُؤْمِنٍ أَنْ يَقْتُلَ مُؤْمِنًا إِلَّا خَطَأً ۚ وَمَنْ قَتَلَ مُؤْمِنًا خَطَأً فَتَحْرِيرُ رَقَبَةٍ مُؤْمِنَةٍ وَدِيَةٌ مُسَلَّمَةٌ إِلَىٰ أَهْلِهِ إِلَّا أَنْ يَصَّدَّقُوا ۚ فَإِنْ كَانَ مِنْ قَوْمٍ عَدُوٍّ لَكُمْ وَهُوَ مُؤْمِنٌ فَتَحْرِيرُ رَقَبَةٍ مُؤْمِنَةٍ ۖ وَإِنْ كَانَ مِنْ قَوْمٍ بَيْنَكُمْ وَبَيْنَهُمْ مِيثَاقٌ فَدِيَةٌ مُسَلَّمَةٌ إِلَىٰ أَهْلِهِ وَتَحْرِيرُ رَقَبَةٍ مُؤْمِنَةٍ ۖ فَمَنْ لَمْ يَجِدْ فَصِيَامُ شَهْرَيْنِ مُتَتَابِعَيْنِ تَوْبَةً مِنَ اللَّهِ ۗ وَكَانَ اللَّهُ عَلِيمًا حَكِيمًا

ចំពោះអ្នកមានជំនឿមិនមានសិទ្ធិធ្វើឃាតអ្នកមានជំនឿ ដូចគ្នាទេ លើកលែងតែក្នុងករណីអចេតនា។ ហើយអ្នកណាបាន ជ្រុលជ្រួសធ្វើឃាតអ្នកមានជំនឿដោយអចេតនា គឺគេត្រូវដោះ លែងទាសីដែលមានជំនឿម្នាក់ឱ្យមានសេរីភាព និងត្រូវបង់ពិន័យ (ជាទ្រព្យសម្បត្ដិដែលត្រូវបានកំណត់)ទៅឱ្យក្រុមគ្រួសារជនរង គ្រោះ លើកលែងតែពួកគេ(ក្រុមគ្រួសារជនរងគ្រោះ)មានការ អធ្យាស្រ័យ។ ហើយប្រសិនបើជនរងគ្រោះស្ថិតនៅក្នុងក្រុមសត្រូវ របស់ពួកអ្នក តែរូបគេជាអ្នកមានជំនឿ គឺគេ(ឃាតករ)ត្រូវដោះ លែងទាសីដែលមានជំនឿម្នាក់ឱ្យមានសេរីភាព។ តែបើជនរង គ្រោះស្ថិតនៅក្នុងក្រុមដែលបានចុះកិច្ចព្រមព្រៀងរវាងពួកអ្នកនិង ពួកគេ គឺគេ(ឃាតករ)ត្រូវបង់ពិន័យ(ទ្រព្យសម្បត្ដិ)ទៅឱ្យក្រុម គ្រួសារជនរងគ្រោះ(តាមការកំណត់) និងដោះលែងទាសីដែលមាន ជំនឿម្នាក់ឱ្យមានសេរីភាព។ ប៉ុន្ដែអ្នកណា(ឃាតករ)គ្មានលទ្ធភាព ទេនោះ គេត្រូវបួសរយៈពេលពីរខែជាប់គ្នា(ការធ្វើដូចេ្នះ)ដើម្បីឱ្យ អល់ឡោះទទួលនូវការសារភាពកំហុស(របស់គេ)។ ហើយ អល់ឡោះមហាដឹង មហាគតិបណ្ឌិត។

តាហ្វសៀរ

ចំពោះអ្នកមានជំនឿ គឺមិនត្រូវសម្លាប់អ្នកដែលមានជំនឿដូចគ្នានោះទេ លើកលែងតែរឿងនោះកើតឡើងដោយអចេតនាប៉ុណ្ណោះ។ ហើយជនណាបានជ្រុលជ្រួសសម្លាប់អ្នកមានជំនឿដោយអចេតនា គឺចាំបាច់លើរូបគេត្រូវដោះលែងទាសីដែលមានជំនឿម្នាក់ឱ្យមានសេរីភាព ជាការផាកពិន័យចំពោះទង្វើរបស់គេ ហើយចំពោះសាច់ញាតិរបស់ឃាតករដែលពួកគេជាអ្នកទទួលមរតកពីគេ (ឃាតករ)នោះ ត្រូវបង់ពិន័យ(ជាទ្រព្យសម្បត្តិដែលត្រូវបានកំណត់)ឲ្យទៅអ្នកដែលទទួលមរតកពីជនរងគ្រោះ លើកលែងតែពួកគេ(សាច់ញាតិជនរងគ្រោះដែលត្រូវទទួលមរតក)មានការអាធ្យាស្រ័យចំពោះការបង់ពិន័យនោះ ដូច្នេះគឺមិនចាំបាច់ត្រូវបង់ពិន័យនោះទេ។ ហើយប្រសិនបើអ្នកដែលត្រូវបានគេសម្លាប់(ជនរងគ្រោះ)ស្ថិតក្នុងក្រុមសត្រូវរបស់ពួកអ្នក តែរូបគេជាអ្នកមានជំនឿ គឺចាំបាច់ទៅលើឃាតករត្រូវដោះលែងទាសីដែលមានជំនឿម្នាក់ឲ្យមានសេរីភាព តែមិនចាំបាច់លើគេត្រូវបង់ពិន័យនោះទេ។ ហើយប្រសិនបើអ្នកដែលត្រូវបានគេសម្លាប់(ជនរងគ្រោះ)មិនមែនជាអ្នកមានជំនឿ ក៏ប៉ុន្តែរូបគេស្ថិតក្នុងក្រុមដែលបានចុះកិច្ចព្រមព្រៀងរវាងពួកអ្នកនិងពួកគេ ដូចជាក្រុមដែលរស់នៅក្រោមការគ្រប់គ្រងរបស់ប្រទេសឥស្លាមនោះ គឺតម្រូវឲ្យសាច់ញាតិរបស់ឃាតករដែលពួកគេជាអ្នកទទួលមរតកពីគេ(ឃាតករ)នោះ ត្រូវបង់ពិន័យ(ជាទ្រព្យសម្បត្តិដែលគេបានកំណត់)ទៅឲ្យអ្នកទទួលមរតកពីជនរងគ្រោះ ហើយចំពោះឃាតករត្រូវដោះលែងទាសីដែលមានជំនឿម្នាក់ឲ្យមានសេរីភាព ជាការផាកពិន័យចំពោះទង្វើរបស់គេ។ តែប្រសិនបើគេ(ឃាតករ)មិនអាចរកអ្នកដែលគេត្រូវដោះលែងឲ្យមានសេរីភាព ឬក៏គេគ្មានលទ្ធភាពចំណាយលើតម្លៃខ្លួនគេ(ទាសី)បានទេនោះ គឺគេត្រូវបួសពីរខែជាប់ៗគ្នាដោយមិនត្រូវធ្វើឲ្យដាច់បួសក្នុងរយៈពីរខែនេះឡើយ។ ការធ្វើដូច្នេះ គឺដើម្បីឲ្យអល់ឡោះជាម្ចាស់អភ័យទោសចំពោះអ្វីដែលគេបានប្រព្រឹត្ត។ ហើយអល់ឡោះមហាដឹងបំផុតពីទង្វើនៃខ្ញុំបម្រើរបស់ទ្រង់ និងការតាំងចិត្តរបស់ពួកគេ មហាគតិបណ្ឌិតក្នុងការដាក់បញ្ញត្តិច្បាប់ និងការចាត់ចែងរបស់ទ្រង់។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់