សូរ៉ា 4 · ជូស 5
An-Nisa · 4:91
سَتَجِدُونَ آخَرِينَ يُرِيدُونَ أَنْ يَأْمَنُوكُمْ وَيَأْمَنُوا قَوْمَهُمْ كُلَّ مَا رُدُّوا إِلَى الْفِتْنَةِ أُرْكِسُوا فِيهَا ۚ فَإِنْ لَمْ يَعْتَزِلُوكُمْ وَيُلْقُوا إِلَيْكُمُ السَّلَمَ وَيَكُفُّوا أَيْدِيَهُمْ فَخُذُوهُمْ وَاقْتُلُوهُمْ حَيْثُ ثَقِفْتُمُوهُمْ ۚ وَأُولَٰئِكُمْ جَعَلْنَا لَكُمْ عَلَيْهِمْ سُلْطَانًا مُبِينًا
ពួកអ្នកនឹងជួបប្រទះក្រុមពុតត្បុតមួយផេ្សងទៀតដែល ពួកគេចង់បានសន្ដិភាពពីពួកអ្នកនិងសន្ដិភាពពីក្រុមរបស់ពួកគេ។ រាល់ពេលដែលពួកគេត្រូវគេអូសទាញទៅកាន់ប្រការស្ហ៊ីរិកវិញ ពួក គេក៏លោតចូលទៅក្នុងវាយ៉ាងលឿន។ តែបើពួកគេមិនបែរចេញពី ពួកអ្នក និងមិនព្រមចរចារជាមួយពួកអ្នក ហើយនិងមិនបពា្ឈប់ដៃ របស់ពួកគេ(អំពីការធ្វើសង្គ្រាមប្រឆាំងជាមួយពួកអ្នក)ទេនោះ ចូរពួកអ្នកចាប់ខ្លួនពួកគេនិងសម្លាប់ពួកគេ ទោះនៅទីណាក៏ដោយ ពេលដែលពួកអ្នកបានជួបប្រទះពួកគេ។ ពីព្រោះពួកទាំងនេះហើយ ដែលយើងបានផ្ដល់ហេតុផលយ៉ាងច្បាស់លាស់ឱ្យពួកអ្នកក្នុងការ ចាប់ខ្លួន ឬសម្លាប់ពួកគេ។
តាហ្វសៀរ
ពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)នឹងជួបប្រទះក្រុមពុតត្បុតមួយក្រុមផ្សេងទៀតដែលពួកគេបង្ហាញឲ្យពួកអ្នកបានឃើញពីការមានជំនឿរបស់ពួកគេដើម្បីរក្សាសុវត្ថិភាពរបស់ពួកគេ ហើយពួកគេក៏បង្ហាញភាពគ្មានជំនឿដល់ក្រុមរបស់ពួកគេក្នុងចំណោមពួកគ្មានជំនឿនៅពេលដែលពួកគេបានវិលត្រឡប់ទៅកាន់ពួកគេវិញ ដើម្បីរក្សាសុវត្ថិភាពខ្លួនពួកគេដែរ។ រាល់ពេលដែលពួកគេត្រូវបានគេអំពាវនាវឲ្យប្រឆាំងនឹងអល់ឡោះនិងអំពាវនាវទៅកាន់ប្រការស្ហ៊ីរិកចំពោះទ្រង់វិញនោះ គឺពួកគេទទួលវាយ៉ាងលឿន។ ជាការពិតណាស់ពួកទាំងនោះ ប្រសិនបើពួកគេមិនព្រមបោះបង់ចោលការធ្វើសង្រ្គាមប្រឆាំងនឹងពួកអ្នក មិនព្រមផ្សះផ្សាជាមួយពួកអ្នក និងមិនបញ្ឈប់ការធ្វើសង្រ្គាមប្រឆាំងជាមួយពួកអ្នកទេនោះ ចូរពួកអ្នកចាប់ខ្លួនពួកគេ និងសម្លាប់ពួកគេចុះនៅគ្រប់ទីកន្លែងណាក៏ដោយដែលពួកអ្នកបានជួបប្រទះពួកគេ ពីព្រោះពួកដែលមានលក្ខណៈសម្បត្តិបែបនេះហើយដែលយើងបានផ្ដល់ហេតុផលយ៉ាងច្បាស់លាស់ឲ្យពួកអ្នកអាចចាប់ខ្លួននិងសម្លាប់ពួកគេ ដោយសារតែការបោកប្រាស់និងល្បិចកលរបស់ពួកគេនោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល