សូរ៉ា 4 · ជូស 5
An-Nisa · 4:66
وَلَوْ أَنَّا كَتَبْنَا عَلَيْهِمْ أَنِ اقْتُلُوا أَنْفُسَكُمْ أَوِ اخْرُجُوا مِنْ دِيَارِكُمْ مَا فَعَلُوهُ إِلَّا قَلِيلٌ مِنْهُمْ ۖ وَلَوْ أَنَّهُمْ فَعَلُوا مَا يُوعَظُونَ بِهِ لَكَانَ خَيْرًا لَهُمْ وَأَشَدَّ تَثْبِيتًا
ជាការពិតណាស់ ប្រសិនបើយើងដាក់បទបញ្ជា លើពួកគេ (ពួកពុតត្បុត)ថាៈ ចូរពួកអ្នកសម្លាប់ខ្លួនឯង(ដើម្បីសារភាពកំហុស ដូចអំបូរអ៊ីស្រាអែល)ឬចាកចេញពីលំនៅដ្ឋានរបស់ពួកអ្នកនោះ ពួក គេនឹងមិនធ្វើវាឡើយ លើកលែងតែមួយចំនួនតូចនៃពួកគេប៉ុណ្ណោះ។ ហើយពិតប្រាកដណាស់ ប្រសិនបើពួកគេធ្វើតាមអ្វីដែលគេបាន ទូន្មាននោះ វាជាការប្រសើរបំផុតសម្រាប់ពួកគេ និងធ្វើឱ្យជំនឿ របស់ពួកគេកាន់តែខ្លាំងថែមទៀត។
តាហ្វសៀរ
ជាការពិតណាស់ ប្រសិនបើយើងដាក់បទបញ្ជាលើពួកគេ(ពួកពុតត្បុត)ឲ្យសម្លាប់គ្នាទៅវិញទៅមក ឬចាកចេញពីលំនៅដ្ឋានរបស់ពួកគេនោះ ពួកគេនឹងមិនធ្វើតាមបទបញ្ជារបស់យើងឡើយ លើកលែងតែមួយចំនួនតូចនៃពួកគេប៉ុណ្ណោះ។ ហេតុនេះ ចូរឱ្យពួកគេថ្លែងសរសើចំពោះអល់ឡោះជាម្ចាស់ ដោយសារទ្រង់មិនបានដាក់កាតព្វកិច្ចលើពួកគេនូវអ្វីដែលធ្វើឲ្យមានការលំបាកដល់ពួកគេឡើយ។ ហើយពិតប្រាកដណាស់ ប្រសិនបើពួកគេធ្វើតាមអ្វីដែលគេបានដាស់រំលឹកនៃការគោរពប្រតិបត្តិអល់ឡោះនោះ គឺល្អប្រសើរសម្រាប់ពួកគេជាងការប្រឆាំង និងធ្វើឲ្យជំនឿរបស់ពួកគេកាន់តែរឹងមាំថែមទៀត។ ហើយយើងពិតជានឹងផ្ដល់ឲ្យពួកគេនូវផលបុណ្យដ៏ធំធេងបំផុតអំពីយើង ហើយយើងនឹងចង្អុលបង្ហាញពួកគេទៅកាន់មាគ៌ាដែលនាំពួកគេទៅកាន់អល់ឡោះនិងទៅកាន់ឋានសួគ៌របស់ទ្រង់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល