សូរ៉ា 4 · ជូស 5

An-Nisa · 4:65

فَلَا وَرَبِّكَ لَا يُؤْمِنُونَ حَتَّىٰ يُحَكِّمُوكَ فِيمَا شَجَرَ بَيْنَهُمْ ثُمَّ لَا يَجِدُوا فِي أَنْفُسِهِمْ حَرَجًا مِمَّا قَضَيْتَ وَيُسَلِّمُوا تَسْلِيمًا

សូមស្បថនឹងម្ចាស់របស់អ្នក. ពួកគេគ្មានជំនឿទេ លុះត្រា តែពួកគេសុំឱ្យអ្នក(មូហាំម៉ាត់)កាត់សេចក្តី ចំពោះអ្វីដែលពួកគេបាន ឈ្លោះទាស់ទែងគ្នា បន្ទាប់មកពួកគេគ្មានការចង្អៀតចង្អល់ក្នុងចិត្ដ នូវអ្វីដែលអ្នកបានកាត់សេចក្ដីឡើយ ហើយទទួលយកដោយពេញ ចិត្ដ។

តាហ្វសៀរ

រឿងនោះគឺមិនដូចអ្វីដែលពួកពុតត្បុតបានអះអាងនោះទេ។ បន្ទាប់មក អល់ឡោះជាម្ចាស់ទ្រង់បានស្បថនឹងហ្សាត(លក្ខណៈសម្បត្តិផ្ទាល់របស់ទ្រង់)ថាៈ ពិតប្រាកដណាស់ ពួកគេនឹងមិនអាចក្លាយទៅជាអ្នកដែលមានជំនឿដ៏ពិតប្រាកដបានឡើយ លុះត្រាតែពួកគេប្រគល់ការកាត់សេចក្ដីនូវរាល់ការខ្វែងគំនិតគ្នារវាងពួកគេទៅកាន់អ្នកនាំសារ(មូហាំម៉ាត់)នៅក្នុងពេលដែលគាត់នៅមានជីវិត និងកាត់សេចក្តីទៅតាមច្បាប់បញ្ញតិ្តរបស់គាត់បន្ទាប់ពីគាត់បានស្លាប់ទៅ។ បន្ទាប់មក ពួកគេពេញចិត្តចំពោះការកាត់សេចក្ដីរបស់អ្នកនាំសារ ហើយពួកគេគ្មានការចង្អៀតចង្អល់នៅក្នុងចិត្តរបស់ពួកគេ និងគ្មានការសង្ស័យនៅក្នុងការកាត់សេចក្ដីនោះឡើយ ហើយពួកគេទទួលយកដោយការពេញចិត្ត ដោយការទទួលយកទាំងផ្នែកខាងក្រៅ(មាត់) និងផ្នែកខាងក្នុង(ចិត្ត)របស់ពួកគេ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់