សូរ៉ា 4 · ជូស 5
An-Nisa · 4:45
وَاللَّهُ أَعْلَمُ بِأَعْدَائِكُمْ ۚ وَكَفَىٰ بِاللَّهِ وَلِيًّا وَكَفَىٰ بِاللَّهِ نَصِيرًا
ហើយអល់ឡោះដឹងបំផុតពីស្ថានភាពសត្រូវរបស់ពួកអ្នក។ ដូចេ្នះ គ្រប់គ្រាន់ហើយដែលអល់ឡោះជាអ្នកគាំពារពួកអ្នក ហើយ ក៏គ្រប់គ្រាន់ដែរដែលអល់ឡោះជាអ្នកជួយពួកអ្នក។
តាហ្វសៀរ
ហើយអល់ឡោះជាម្ចាស់ទ្រង់ដឹងពីស្ថានភាពសត្រូវរបស់ពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ជាងពួកអ្នកទៅទៀត ហើយទ្រង់នឹងប្រាប់ពួកអ្នកពីស្ថានភាពរបស់ពួកគេ និងបញ្ជាក់ប្រាប់ពួកអ្នកពីភាពជាសត្រូវរបស់ពួកគេ។ ហើយគ្រប់គ្រាន់ហើយដែលមានអល់ឡោះជាអ្នកគាំពារ ដែលទ្រង់នឹងថែរក្សាគាំពារពួកអ្នកពីប្រការអាក្រក់របស់ពួកគេ ហើយក៏គ្រប់គ្រាន់ដែរដែលមានអល់ឡោះជាអ្នកជួយពួកអ្នក ដែលទ្រង់នឹងការពារពួកអ្នកពីល្បិចកល និងការបង្កគ្រោះថ្នាក់របស់ពួកគេ ហើយទ្រង់នឹងជួយពួកអ្នកឲ្យទទួលជ័យជម្នះលើពួកគេ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល