សូរ៉ា 4 · ជូស 5
An-Nisa · 4:44
أَلَمْ تَرَ إِلَى الَّذِينَ أُوتُوا نَصِيبًا مِنَ الْكِتَابِ يَشْتَرُونَ الضَّلَالَةَ وَيُرِيدُونَ أَنْ تَضِلُّوا السَّبِيلَ
តើអ្នក(មូហាំម៉ាត់)មិនបានឃើញទេឬ ពួកដែល អល់ឡោះបានផ្ដល់(ចំណេះដឹង)មួយចំណែកអំពីគម្ពីរ(តាវរ៉ត) នោះ? ដោយពួកគេផ្លាស់ប្ដូរ(ពីការចង្អុលបង្ហាញ)យកការវងេ្វង និងចង់ឱ្យពួកអ្នកវងេ្វងចេញពីមាគ៌ា (ដ៏ត្រឹមត្រូវ)។
តាហ្វសៀរ
តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានដឹងទេឬចំពោះរឿងរ៉ាវរបស់ពួកយូដាដែលអល់ឡោះផ្ដល់ឲ្យពួកគេនូវចំណេះដឹងមួយចំណែកអំពីគម្ពីរតាវរ៉ត តែពួកគេបែរជាយកការចង្អុលបង្ហាញប្តូរយកភាពវង្វេង ហើយពួកគេព្យាយាមធ្វើឱ្យពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)វង្វេងចេញពីមាគ៌ាដ៏ត្រឹមត្រូវដែលអ្នកនាំសារទាំងឡាយបាននាំមក ដើម្បីឲ្យពួកអ្នកដើរតាមមាគ៌ាដែលវៀចវេរបស់ពួកគេទៅវិញនោះ?
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល