សូរ៉ា 4 · ជូស 5
An-Nisa · 4:26
يُرِيدُ اللَّهُ لِيُبَيِّنَ لَكُمْ وَيَهْدِيَكُمْ سُنَنَ الَّذِينَ مِنْ قَبْلِكُمْ وَيَتُوبَ عَلَيْكُمْ ۗ وَاللَّهُ عَلِيمٌ حَكِيمٌ
អល់ឡោះចង់បញ្ជាក់ ប្រាប់ពួកអ្នក និងចង្អុលបង្ហាញដល់ ពួកអ្នកនូវមាគ៌ារបស់ពួកដែលមុនពួកអ្នក ហើយទ្រង់ចង់ទទួលយក ការសារភាពកំហុសរបស់ពួកអ្នក។ ហើយអល់ឡោះមហាដឹង មហា គតិបណ្ឌិត ។
តាហ្វសៀរ
អល់ឡោះជាម្ចាស់ទ្រង់ដាក់ក្បួនច្បាប់ទាំងនេះដល់ពួកអ្នក គឺទ្រង់មានបំណងបញ្ជាក់ប្រាប់ពួកអ្នកអំពីអត្តសញ្ញាណនៃក្បួនច្បាប់ និងសាសនារបស់ទ្រង់ ព្រមទាំងបញ្ជាក់ពីអ្វីដែលផ្ដល់ផលប្រយោជន៍ដល់ពួកអ្នកទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក ហើយទ្រង់មានបំណងចង់ចង្អុលបង្ហាញពួកអ្នកទៅកាន់មាគ៌ារបស់បណ្តាព្យាការីជំនាន់មុនពួកអ្នកនៅក្នុងការអនុញ្ញាត និងការហាមឃាត់ និងភាពពេញលេញរបស់ពួកគេ ព្រមទាំងមាគ៌ាដ៏គួរឲ្យកោតសរសើររបស់ពួកគេ ដើម្បីឲ្យពួកអ្នកដើរតាមពួកគេ។ ហើយទ្រង់ក៏មានបំណងចង់ត្រឡប់ពួកអ្នកចាកចេញពីការប្រព្រឹត្រល្មើសចំពោះទ្រង់ទៅកាន់ការគោរពប្រតិបត្តិចំពោះទ្រង់វិញ។ ហើយអល់ឡោះមហាដឹងបំផុតនូវអ្វីដែលមានប្រយោជន៍ចំពោះខ្ញុំបម្រើរបស់ទ្រង់។ ដូច្នេះហើយ ទ្រង់ក៏ដាក់បញ្ញត្តិច្បាប់របស់ទ្រង់ដល់ពួកគេ។ ទ្រង់មហាគតិបណ្ឌិតនៅក្នុងការដាក់បញ្ញត្តិច្បាប់របស់ទ្រង់ និងការចាត់ចែងរបស់ទ្រង់ចំពោះកិច្ចការរបស់ពួកគេ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល