សូរ៉ា 4 · ជូស 5
An-Nisa · 4:25
وَمَنْ لَمْ يَسْتَطِعْ مِنْكُمْ طَوْلًا أَنْ يَنْكِحَ الْمُحْصَنَاتِ الْمُؤْمِنَاتِ فَمِنْ مَا مَلَكَتْ أَيْمَانُكُمْ مِنْ فَتَيَاتِكُمُ الْمُؤْمِنَاتِ ۚ وَاللَّهُ أَعْلَمُ بِإِيمَانِكُمْ ۚ بَعْضُكُمْ مِنْ بَعْضٍ ۚ فَانْكِحُوهُنَّ بِإِذْنِ أَهْلِهِنَّ وَآتُوهُنَّ أُجُورَهُنَّ بِالْمَعْرُوفِ مُحْصَنَاتٍ غَيْرَ مُسَافِحَاتٍ وَلَا مُتَّخِذَاتِ أَخْدَانٍ ۚ فَإِذَا أُحْصِنَّ فَإِنْ أَتَيْنَ بِفَاحِشَةٍ فَعَلَيْهِنَّ نِصْفُ مَا عَلَى الْمُحْصَنَاتِ مِنَ الْعَذَابِ ۚ ذَٰلِكَ لِمَنْ خَشِيَ الْعَنَتَ مِنْكُمْ ۚ وَأَنْ تَصْبِرُوا خَيْرٌ لَكُمْ ۗ وَاللَّهُ غَفُورٌ رَحِيمٌ
ហើយអ្នកណាមួយក្នុងចំណោមពួកអ្នកគ្មានប្រាក់គ្រប់ គ្រាន់ ដើម្បី់រៀបការជាមួយស្រី្ដដែលមានសេរីភាព និងមានជំនឿ ទេនោះ គឺពួកអ្នកអាចរៀបការជាមួយអ្នកបម្រើដាច់ថ្លៃរបស់ពួក អ្នកដែលជាស្ដ្រីមានជំនឿ។ អល់ឡោះដឹងបំផុតពីជំនឿរបស់ពួក អ្នក ដោយពួកអ្នកមកពីអំបូរតែមួយ(អាដាំ)។ ដូចេ្នះចូរពួកអ្នក រៀបការជាមួយពួកនាង(ស្រីបម្រើដែលមានជំនឿ)ដោយមាន ការអនុញ្ញាតពីអាណាព្យាបាលរបស់ពួកនាង ហើយចូរផ្ដល់ឱ្យពួក នាងនូវខាន់ស្លារបស់ពួកនាងដោយសមរម្យជាស្ដ្រីស្អាតស្អំ ដែលពុំ មែនជាស្ដ្រីពេស្យា និងពុំមែនជាស្ដ្រីដែលមានសាហាយស្មន់ឡើយ។ ហើយក្រោយពេលដែលពួកនាងបានរៀបការរួច ប្រសិនបើពួកនាង បានប្រព្រឹត្ដអំពើអសីលធម៌នោះ ពួកនាងនឹងទទួលនូវទណ្ឌកម្មពាក់ កណ្ដាលនៃទណ្ឌកម្មរបស់ស្ដ្រីដែលមានសេរីភាព។ (ការអនុញ្ញាត ឱ្យរៀបការជាមួយស្រី្ដបម្រើបែបនេះ) គឺសម្រាប់អ្នកដែលខ្លាចធ្លាក ខ្លួនក្នុងការប្រព្រឹត្ដអំពើខុសច្បាប់(ហ្ស៊ីណា)ក្នុងចំណោមពួកអ្នក។ តែការអត់ធ្មត់វាប្រសើរសម្រាប់ពួកអ្នក។ ហើយអល់ឡោះមហា អភ័យទោស មហាអាណិតស្រឡាញ់។
តាហ្វសៀរ
ហើយជនណាមួយក្នុងចំណោមពួកអ្នក(ឱបុរសទាំងឡាយ)គ្មានទ្រព្យសម្បត្តិគ្រប់គ្រាន់ដើម្បីរៀបការជាមួយនឹងស្រ្ដីដែលមានសិទ្ធិសេរីភាពទេនោះ គេអនុញ្ញាតឲ្យគាត់អាចរៀបការជាមួយនឹងស្ត្រីបម្រើដាច់ថ្លៃដែលជាកម្មសិទ្ធិរបស់អ្នកដទៃ ប្រសិនបើពួកនាងជាអ្នកមានជំនឿដូចអ្វីដែលគេបានបង្ហាញចំពោះពួកអ្នក។ ហើយអល់ឡោះទ្រង់ដឹងបំផុតពីធាតុពិតនៃសេចក្តីជំនឿរបស់ពួកអ្នក និងអាថ៌កំបាំងនៃស្ថានភាពរបស់ពួកអ្នក។ ពួកអ្នកនិងពួកនាង គឺស្មើភាពគ្នាទាំងក្នុងសាសនា និងក្នុងភាពជាមនុស្សជាតិ។ ដូច្នេះ ចូរពួកអ្នកកុំបដិសេធចំពោះការរៀបការជាមួយពួកនាង(ស្ត្រីបម្រើដាច់ថ្លៃ) ហើយចូរពួកអ្នករៀបការជាមួយពួកនាងដោយមានការអនុញ្ញាតពីចៅហ្វាយនាយរបស់ពួកនាង ហើយចូរពួកអ្នកផ្ដល់ឲ្យពួកនាងនូវខាន់ស្លារបស់ពួកនាងដោយគ្មានការកេងបំបាត់ឬពន្យាពេលនោះទេ ប្រសិនបើពួកនាងជាស្រ្តីសា្អតស្អំ ពុំមែនជាស្រ្តីពេស្យាចារ និងពុំមែនជាស្រ្តីដែលមានសាហាយស្មន់ហ្ស៊ីណាដែលយកពួកនាងគ្រាន់តែដើម្បីប្រព្រឹត្តហ្ស៊ីណាជាមួយពួកនាងដោយស្ងាត់ៗឡើយ។ ហើយប្រសិនបើពួកនាងបានរៀបការ(មានប្ដី)រួច ក្រោយមកពួកនាងបានប្រព្រឹត្តអំពើអសីលធម៌ហ្ស៊ីណា ពួកនាងត្រូវបានកំណត់ឲ្យទទួលទណ្ឌកម្មពាក់កណ្ដាលនៃទណ្ឌកម្មរបស់ស្រី្ដដែលមានសេរីភាព (គឺត្រូវវាយ )ចំនួនហាសិបរំពាត់ និងមិនត្រូវគប់នឹងដុំថ្មរហូតដល់ស្លាប់ចំពោះពួកនាងឡើយ គឺខុសពីស្រ្តីដែលមានប្ដីរួចក្នុងចំណោមស្រ្តីដែលមានសេរីភាពនៅពេលដែលពួកនាងបានប្រព្រឹត្តហ្ស៊ីណា។ ការលើកឡើងអំពីការអនុញ្ញាតឲ្យរៀបការជាមួយស្រ្តីបម្រើដាច់ថ្លៃដែលជាអ្នកមានជំនឿ និងស្អាតស្អំនោះ គឺជាការអនុគ្រោះចំពោះអ្នកដែលគ្មានលទ្ធភាពរៀបការជាមួយស្រ្តីដែលមានសិទ្ធិសេរីភាពដោយខ្លាចខ្លួនរបស់គេធ្លាក់ក្នុងប្រការហ្ស៊ីណា។ ហើយការអត់ធ្មត់មិនរៀបការជាមួយស្រ្តីបម្រើដាច់ថ្លៃនោះ គឺជាការប្រសើរជាង ដើម្បីការពារកូនចៅពីការក្លាយជាខ្ញុំបម្រើគេ។ ហើយអល់ឡោះជាម្ចាស់មហាអភ័យទោសចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ មហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ ហើយក្នុងចំណោមក្ដីមេត្តាករុណារបស់ទ្រង់នោះ គឺទ្រង់បានដាក់ច្បាប់ឲ្យពួកគេអាចរៀបការជាមួយនឹងស្រ្តីបម្រើដាច់ថ្លៃ នៅក្នុងគ្រាដែលគេអសមត្ថភាពរៀបការជាមួយនឹងស្រ្តីដែលមានសិទ្ធិសេរីភាពនៅពេលដែលគេខ្លាចធ្លាក់ក្នុងប្រការហ្ស៊ីណានោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល