សូរ៉ា 4 · ជូស 6
An-Nisa · 4:172
لَنْ يَسْتَنْكِفَ الْمَسِيحُ أَنْ يَكُونَ عَبْدًا لِلَّهِ وَلَا الْمَلَائِكَةُ الْمُقَرَّبُونَ ۚ وَمَنْ يَسْتَنْكِفْ عَنْ عِبَادَتِهِ وَيَسْتَكْبِرْ فَسَيَحْشُرُهُمْ إِلَيْهِ جَمِيعًا
ម៉ាសៀហ(អ៊ីសា)នឹងមិនបដិសេធថា គេជាខ្ញុំរបស់ អល់ឡោះឡើយ ហើយម៉ាឡាអ៊ីកាត់ដែលជាអ្នកនៅជិតអល់ឡោះ ក៏មិនបដិសេធដែរ។ អ្នកណាហើយដែលបដិសេធនឹងការគោរព សក្ការៈចំពោះទ្រង់និងមានអំនួតនោះ អល់ឡោះនឹងប្រមូលផ្ដុំពួកគេ ទាំងអស់ទៅកាន់ទ្រង់។
តាហ្វសៀរ
អ៊ីសាកូនប្រុសរបស់ម៉ារយ៉ាំមិនដែលបដិសេធថា រូបគាត់ជាខ្ញុំបម្រើរបស់អល់ឡោះជាម្ចាស់នោះឡើយ ហើយបណ្តាម៉ាឡាអ៊ីកាត់ដែលជាអ្នកជំនិតរបស់អល់ឡោះក៏មិនបដិសេធដូច្នោះនោះដែរ។ ហើយអល់ឡោះបានលើកឋានៈរបស់ពួកគេជាខ្ញុំបម្រើរបស់ទ្រង់។ ដូច្នេះ តើពួកអ្នកយកព្យាការីអ៊ីសា(យេស៊ូគ្រឹស្ទ)ធ្វើជាព្រះយ៉ាងដូចម្តេចទៅ? ហើយតើពួកមុស្ហរីគីន(ពួកពហុទេពនិយម)យកពួកម៉ាឡាអ៊ីកាត់(ទេវតា)ធ្វើជាព្រះយ៉ាងដូចម្តេចទៅ? ហើយជនណាហើយដែលបដិសេធនឹងការគោរពសក្ការៈចំពោះអល់ឡោះ និងមានអំណួតមិនព្រមគោរពសក្ការៈចំពោះទ្រង់ទេនោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់នឹងប្រមូលផ្តុំពួកគេទៅកាន់ទ្រង់ទាំងអស់នៅថ្ងៃបរលោក ហើយទ្រង់នឹងតបស្នងដល់បុគ្គលគ្រប់រូបយ៉ាងសាកសមបំផុត។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល