សូរ៉ា 4 · ជូស 6
An-Nisa · 4:171
يَا أَهْلَ الْكِتَابِ لَا تَغْلُوا فِي دِينِكُمْ وَلَا تَقُولُوا عَلَى اللَّهِ إِلَّا الْحَقَّ ۚ إِنَّمَا الْمَسِيحُ عِيسَى ابْنُ مَرْيَمَ رَسُولُ اللَّهِ وَكَلِمَتُهُ أَلْقَاهَا إِلَىٰ مَرْيَمَ وَرُوحٌ مِنْهُ ۖ فَآمِنُوا بِاللَّهِ وَرُسُلِهِ ۖ وَلَا تَقُولُوا ثَلَاثَةٌ ۚ انْتَهُوا خَيْرًا لَكُمْ ۚ إِنَّمَا اللَّهُ إِلَٰهٌ وَاحِدٌ ۖ سُبْحَانَهُ أَنْ يَكُونَ لَهُ وَلَدٌ ۘ لَهُ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ ۗ وَكَفَىٰ بِاللَّهِ وَكِيلًا
ឱអះលីគីតាប. ចូរពួកអ្នកកុំពន្លើសក្នុងសាសនារបស់ ពួកអ្នក ហើយចូរពួកអ្នកកុំនិយាយពីអល់ឡោះក្រៅពីការពិតឱ្យ សោះ។ តាមពិតម៉ាសៀហអ៊ីសាកូនម៉ារយ៉ាំ នោះគឺជាអ្នកនាំសារ របស់អល់ឡោះ ហើយ(ទ្រង់បានបង្កើតពី)ពាក្យសំដីរបស់ទ្រង់ ដែលទ្រង់បានបញ្ជូនវាទៅកាន់ម៉ារយ៉ាំនិងវិញ្ញាណពីទ្រង់(តាម រយៈជីបព្រីល)។ ដូចេ្នះ ចូរពួកអ្នកមានជំនឿលើអល់ឡោះ និង បណ្ដាអ្នកនាំសាររបស់ទ្រង់ចុះ ហើយកុំនិយាយថា បី។ ចូរពួក អ្នកឈប់(និយាយពាក្យនេះ)វាជាការប្រសើរសម្រាប់់ពួកអ្នក។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់តែមួយគត់ ទ្រង់់មានភាពស្អាត ស្អំអំពីការមានបុត្រ។ អ្វីៗដែលមាននៅលើមេឃជាច្រើនជាន់ និង អ្វីៗដែលមាននៅលើផែនដីគឺជាកម្មសិទ្ធិរបស់ទ្រង់។ គ្រប់គ្រាន់ ហើយដែលអល់ឡោះជាអ្នកគ្រប់គ្រង។
តាហ្វសៀរ
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកណាសរ៉នីដែលជាពួកកាន់តាមគម្ពីរអ៊ីញជីលថាៈ ចូរពួកអ្នកកុំបំពានព្រំដែនកំណត់ក្នុងសាសនារបស់ពួកអ្នក ហើយចូរពួកអ្នកកុំនិយាយចោទប្រកាន់ទៅលើអល់ឡោះក្នុងរឿងរបស់ព្យាការីអ៊ីសា(យេស៊ូគ្រឹស្ទ)ក្រៅពីការពិតឲ្យសោះ។ តាមពិត ម៉ាសៀហ អ៊ីសាកូនរបស់ម៉ារីយ៉ាំ គឺជាអ្នកនាំសារម្នាក់របស់អល់ឡោះដែលទ្រង់បានបញ្ជូនគេមកយ៉ាងពិតប្រាកដ។ ទ្រង់បានបង្កើតគាត់តាមរយៈពាក្យបន្ទូលរបស់ទ្រង់ដែលបានបញ្ជូនទៅកាន់ម៉ារីយ៉ាំ(នាងម៉ារី) តាមរយៈម៉ាឡាអ៊ីកាត់ជីព្រីល ដែលពាក្យបន្ទូលនោះគឺ “ចូរអ្នកកើតមានឡើង” ពេលនោះ គាត់ក៏បានកើតឡើងភ្លាម។ ហើយវាគឺជាការផ្លុំមួយអំពីអល់ឡោះ ដែលម៉ាឡាអ៊ីកាត់ជីព្រីលបានផ្លុំទៅតាមបទបញ្ជាពីអល់ឡោះ។ ដូច្នេះ ចូរពួកអ្នកមានជំនឿចំពោះអល់ឡោះ និងបណ្តាអ្នកនាំសាររបស់ទ្រង់ទាំងអស់ដោយមិនត្រូវមានការបែងចែករវាងពួកគេនោះឡើយ។ ហើយចូរពួកអ្នកកុំនិយាយថា “ព្រះបី” ឲ្យសោះ។ ចូរពួកអ្នកបញ្ឈប់ការនិយាយពាក្យភូតកុហកដ៏អាក្រក់នេះ ព្រោះការបញ្ឈប់ការនិយាយពាក្យនេះ គឺវាល្អប្រសើរសម្រាប់ពួកអ្នកទាំងក្នុងលោកិយនិងនៅថ្ងៃបរលោក។ តាមពិត អល់ឡោះគឺជាព្រះជាម្ចាស់តែមួយគត់។ ទ្រង់មហាបរិសុទ្ធពីការមានដៃគូ និងពីការមានបុត្រ។ ពិតណាស់ ទ្រង់គឺជាព្រះជាម្ចាស់ដ៏មហាមានលើសលប់។ អ្វីៗដែលមាននៅលើមេឃជាច្រើនជាន់និងអ្វីៗដែលមាននៅលើផែនដី ព្រមទាំងអ្វីៗដែលមាននៅក្នុងមេឃនិងផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់។ គ្រប់គ្រាន់ហើយចំពោះអ្វីដែលមាននៅលើមេឃជាច្រើនជាន់ និងផែនដីដែលមានអល់ឡោះជាម្ចាស់ជាអ្នកគ្រប់គ្រងនិងចាត់ចែងចំពោះពួកគេនោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល