សូរ៉ា 4 · ជូស 5

An-Nisa · 4:141

الَّذِينَ يَتَرَبَّصُونَ بِكُمْ فَإِنْ كَانَ لَكُمْ فَتْحٌ مِنَ اللَّهِ قَالُوا أَلَمْ نَكُنْ مَعَكُمْ وَإِنْ كَانَ لِلْكَافِرِينَ نَصِيبٌ قَالُوا أَلَمْ نَسْتَحْوِذْ عَلَيْكُمْ وَنَمْنَعْكُمْ مِنَ الْمُؤْمِنِينَ ۚ فَاللَّهُ يَحْكُمُ بَيْنَكُمْ يَوْمَ الْقِيَامَةِ ۗ وَلَنْ يَجْعَلَ اللَّهُ لِلْكَافِرِينَ عَلَى الْمُؤْمِنِينَ سَبِيلًا

គឺពួកដែលកំពុងរង់ចាំពួកអ្នក(អ្នកមានជំនឿ) ប្រសិន បើពួកអ្នកទទួលបានជោគជ័យអំពីអល់ឡោះ ពួកគេនិយាយថាៈ តើ ពួកយើងមិនបានរួមចំណែក(ធ្វើសង្គ្រាម)ជាមួយពួកអ្នកទេឬ? តែ នៅពេលដែលពួកគ្មានជំនឿទទួលបានជ័យជំនះវិញនោះ ពួកគេ និយាយថាៈ តើពួកយើងមិនបានជួយពួកអ្នកនិងការពារពួកអ្នកអំពី ពួកមានជំនឿទេឬ? អល់ឡោះនឹងកាត់សេចក្ដីរវាងពួកអ្នកនៅថ្ងៃ បរលោក។ ហើយអល់ឡោះមិនផ្ដល់ឱ្យពួកគ្មានជំនឿនូវមាគ៌ាជោគជ័យលើបណ្ដាអ្នកមានជំនឿឡើយ។

តាហ្វសៀរ

គឺពួក(ពុតត្បុត)ដែលកំពុងរង់ចាំមើលនូវអ្វីដែលនឹងកើតឡើងចំពោះពួកអ្នក(អ្នកមានជំនឿ)អំពីប្រការល្អ ឬប្រការអាក្រក់។ ប្រសិនបើពួកអ្នកទទួលបានជ័យជម្នះពីអល់ឡោះ ហើយពួកអ្នកទទួលបានទ្រព្យជ័យភណ្ឌនោះ ពួកគេនឹងនិយាយទៅកាន់ពួកអ្នកថា “តើពួកយើងមិនបានស្ថិតក្នុងចំណោមពួកអ្នកទេឬ ដោយពួកយើងបានចូលរួមធ្វើសង្រ្គាមដូចដែលពួកអ្នកបានធ្វើដែរនោះ?” ដើម្បីពួកគេមានចំណែកក្នុងទ្រព្យជ័យភណ្ឌដែរ។ តែនៅពេលដែលពួកគ្មានជំនឿទទួលបានជ័យជម្នះវិញនោះ ពួកគេនឹងនិយាយទៅកាន់ពួកគ្មានជំនឿថាៈ “តើពួកយើងមិនបានជួយរៀបចំកិច្ចការរបស់ពួកអ្នក និងជួយពួកអ្នកឱ្យទទួលជ័យជម្នះ និងការពារពួកអ្នកពីបណ្តាអ្នកដែលមានជំនឿ ដោយយើងបានជួយពួកអ្នក និងបោះបង់ពួកគេ(ពួកមានជំនឿ)ទេឬ?” អល់ឡោះជាម្ចាស់នឹងកាត់សេចក្ដីរវាងពួកអ្នកទាំងអស់គ្នានៅថ្ងៃបរលោក ហើយទ្រង់នឹងតបស្នងដល់បណ្ដាអ្នកដែលមានជំនឿនូវឋានសួគ៌ និងតបស្នងដល់ពួកពុតត្បុតដោយឱ្យពួកគេចូលឋាននរកបាតក្រោមបង្អស់។ ហើយនៅថ្ងៃបរលោក ដោយការប្រោសប្រទានពីអល់ឡោះនោះ ទ្រង់នឹងមិនឱ្យពួកដែលគ្មានជំនឿមានភស្តុតាងណាមួយមកដាក់បន្ទុកលើអ្នកមានជំនឿជាដាច់ខាត។ ផ្ទុយទៅវិញ ទ្រង់នឹងធ្វើឲ្យលទ្ធផលចុងក្រោយ(ដ៏ល្អប្រសើរ)សម្រាប់បណ្តាអ្នកមានជំនឿ ដរាបណាពួកគេនៅតែអនុវត្តន៍តាមក្បួនច្បាប់(របស់ទ្រង់) និងមានជំនឿដ៏ពិតប្រាកដ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់