សូរ៉ា 4 · ជូស 5
An-Nisa · 4:140
وَقَدْ نَزَّلَ عَلَيْكُمْ فِي الْكِتَابِ أَنْ إِذَا سَمِعْتُمْ آيَاتِ اللَّهِ يُكْفَرُ بِهَا وَيُسْتَهْزَأُ بِهَا فَلَا تَقْعُدُوا مَعَهُمْ حَتَّىٰ يَخُوضُوا فِي حَدِيثٍ غَيْرِهِ ۚ إِنَّكُمْ إِذًا مِثْلُهُمْ ۗ إِنَّ اللَّهَ جَامِعُ الْمُنَافِقِينَ وَالْكَافِرِينَ فِي جَهَنَّمَ جَمِيعًا
ហើយពិតប្រាកដណាស់ អល់ឡោះបានបញ្ចុះទៅលើពួក អ្នកនៅក្នុងគម្ពីរ(គួរអាន)នេះថាៈ ពិតប្រាកដណាស់ នៅពេលដែល ពួកអ្នកបានឮអាយ៉ាត់ៗរបស់អល់ឡោះដែលត្រូវគេ(ពួកគ្មានជំនឿ) បដិសេធ និងសើចចំអកចំពោះវានោះ ចូរពួកអ្នកកុំអង្គុយជាមួយ ពួកទាំងនោះឱ្យសោះ ទាល់តែពួកគេលើកទៅនិយាយពីរឿងផេ្សង ពីនេះ។ (បើមិនដូច្នោះទេ) ពិតប្រាកដណាស់ ពួកអ្នកក៏ដូចពួកគេ ដែរ។ ពិតប្រាកដណាស់ អល់ឡោះនឹងប្រមូលផ្ដុំពួកពុតត្បុត និងពួក ប្រឆាំងទាំងអស់ដាក់ក្នុងនរកជើហាន់ណាំ។
តាហ្វសៀរ
ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់បានបញ្ចុះទៅលើពួកអ្នក(ឱបណ្ដាអ្នកមានជំនឿ)នៅក្នុងគម្ពីរគួរអានថាៈ ពិតប្រាកដណាស់ នៅពេលដែលពួកអ្នកអង្គុយនៅក្នុងជំនួបមួយ ហើយបានឮពួកគ្មានជំនឿនិយាយបដិសេធបណ្តាវាក្យខណ្ឌរបស់អល់ឡោះ និងសើចចំអកចំពោះវានៅក្នុងជំនួបនោះ ចាំបាច់លើពួកអ្នកត្រូវតែបោះបង់ការអង្គុយជាមួយពួកគេ ហើយត្រូវដើរចេញពីជំនួបនោះ ទាល់តែពួកគេលើកទៅនិយាយរឿងផ្សេងក្រៅពីរឿងបដិសេធវាក្យខណ្ឌរបស់អល់ឡោះ និងការសើចចំអកចំពោះវា។ ពិតប្រាកដណាស់ ប្រសិនបើពួកអ្នកបន្តការអង្គុយជាមួយពួកគេខណៈដែលពួកគេនៅនិយាយបដិសេធវាក្យខណ្ឌរបស់អល់ឡោះនិងសើចចំអកចំពោះវាបន្ទាប់ពីពួកអ្នកបានស្តាប់លឺពួកគេនិយាយដូច្នោះហើយនោះ ពួកអ្នកនឹងដូចពួកគេដែរក្នុងការធ្វើផ្ទុយពីបទបញ្ជារបស់អល់ឡោះ ពីព្រោះពួកអ្នកបានប្រឆាំងនឹងអល់ឡោះជាម្ចាស់ដោយពួកអ្នកអង្គុយ(ជាមួយពួកគេ) ដូចដែលពួកគេបានប្រឆាំងនឹងអល់ឡោះដោយភាពគ្មានជំនឿរបស់ពួកគេដែរ។ ពិតប្រាកដណាស់ នៅថ្ងៃបរលោក អល់ឡោះនឹងប្រមូលផ្ដុំពួកពុតត្បុតដែលបង្ហាញពីឥស្លាម(ការមានជំនឿ) និងលាក់បាំងភាពគ្មានជំនឿជាមួយនឹងពួកប្រឆាំងទាំងអស់ដាក់ក្នុងឋាននរកជើហាន់ណាំ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល