សូរ៉ា 4 · ជូស 5
An-Nisa · 4:128
وَإِنِ امْرَأَةٌ خَافَتْ مِنْ بَعْلِهَا نُشُوزًا أَوْ إِعْرَاضًا فَلَا جُنَاحَ عَلَيْهِمَا أَنْ يُصْلِحَا بَيْنَهُمَا صُلْحًا ۚ وَالصُّلْحُ خَيْرٌ ۗ وَأُحْضِرَتِ الْأَنْفُسُ الشُّحَّ ۚ وَإِنْ تُحْسِنُوا وَتَتَّقُوا فَإِنَّ اللَّهَ كَانَ بِمَا تَعْمَلُونَ خَبِيرًا
ហើយប្រសិនបើស្រី្ដមានការភ័យខ្លាចនូវការស្អប់ខ្ពើម ឬការបោះបង់ពីស្វាមីរបស់នាង គឺគ្មានទោសពៃរ៍អ្វីចំពោះគេទាំង ពីរក្នុងការផ្សះផ្សារវាងគេទាំងពីរឱ្យល្អឡើងវិញឡើយ។ ហើយការ ផ្សះផ្សានោះវាជាការប្រសើរបំផុត ព្រោះបុគ្គលគ្រប់រូបតែងតែមាន ភាពកំណាញ់នៅក្នុងខ្លួន (ដូចេ្នះគួរតែកាត់បន្ថយភាពកំណាញ់ នោះ)។ តែប្រសិនបើពួកអ្នកធ្វើល្អ និងកោតខ្លាចអល់ឡោះវិញ ពិតប្រាកដណាស់ អល់ឡោះដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។
តាហ្វសៀរ
ហើយប្រសិនបើស្រ្តី(ជាភរិយា)មានការបារម្ភខ្លាច(កើតមាន)នូវការស្អប់ខ្ពើម និងការមិនពេញចិត្តចំពោះនាងពីសំណាក់ស្វាមីរបស់នាងនោះ គឺគ្មានទោសពៃរ៍អ្វីឡើយចំពោះគេទាំងពីរក្នុងការផ្សះផ្សា ដោយបោះបង់ចោលនូវសិទ្ធិមួយចំនួនដែលប្តីត្រូវបំពេញលើប្រពន្ឋ ដូចជាការផ្តត់ផ្គង់ជីវភាពរស់នៅ និងកន្លែងស្នាក់នៅជាដើម ហើយការផ្សះផ្សានោះ វាល្អប្រសើរសម្រាប់គេទាំងពីរជាងការលែងលះ។ ជាការពិតណាស់ ចិត្តរបស់មនុស្សតែងតែមានភាពកំណាញ់ ដោយគេមិនពេញចិត្តចំពោះការដែលត្រូវបានគេកាត់សិទ្ធិ(របស់ខ្លួន)នោះឡើយ។ ដូច្នោះ ចាំបាច់លើប្តីប្រពន្ធទាំងពីរត្រូវព្យាបាលជំងឺ(កំណាញ់)នេះតាមរយៈការអប់រំចិត្តឱ្យចេះអភ័យទោស និងធ្វើអំពើល្អ។ ប្រសិនបើពួកអ្នកធ្វើល្អក្នុងរាល់កិច្ចការទាំងអស់របស់ពួកអ្នក និងកោតខ្លាចអល់ឡោះដោយអនុវត្តតាមបទបញ្ជា និងចៀសឆ្ងាយពីបម្រាមរបស់ទ្រង់នោះ ពិតប្រាកដណាស់ ទ្រង់ដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។ គ្មានអ្វីអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងវាដល់ពួកអ្នក។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល