សូរ៉ា 4 · ជូស 5
An-Nisa · 4:127
وَيَسْتَفْتُونَكَ فِي النِّسَاءِ ۖ قُلِ اللَّهُ يُفْتِيكُمْ فِيهِنَّ وَمَا يُتْلَىٰ عَلَيْكُمْ فِي الْكِتَابِ فِي يَتَامَى النِّسَاءِ اللَّاتِي لَا تُؤْتُونَهُنَّ مَا كُتِبَ لَهُنَّ وَتَرْغَبُونَ أَنْ تَنْكِحُوهُنَّ وَالْمُسْتَضْعَفِينَ مِنَ الْوِلْدَانِ وَأَنْ تَقُومُوا لِلْيَتَامَىٰ بِالْقِسْطِ ۚ وَمَا تَفْعَلُوا مِنْ خَيْرٍ فَإِنَّ اللَّهَ كَانَ بِهِ عَلِيمًا
ពួកគេនឹងសុំអ្នក(មូហាំម៉ាត់)ឱ្យបកស្រាយអំពីច្បាប់ ដែលទាក់ទងនឹងស្រី្ដ។ ចូរអ្នកពោលថាៈ អល់ឡោះនឹងបំភ្លឺដល់ ពួកអ្នកអំពីច្បាប់របស់ពួកនាង និងអ្វីដែលត្រូវគេសូត្រប្រាប់ពួកអ្នក នៅក្នុងគម្ពីរដែលទាក់ទងនឹងកេ្មងស្រីកំព្រាដែលពួកអ្នកមិនបាន ផ្ដល់ឱ្យពួកនាងនូវអ្វីដែលគេបានកំណត់ឱ្យពួកនាង ខណៈដែលពួក អ្នកមានបំណងចង់រៀបអាពាហ៍ពិពាហ៍ជាមួយពួកនាង និងច្បាប់ ដែលទាក់ទងជាមួយកុមារដែលមានភាពទន់ខ្សោយ។ ហើយពួក អ្នកត្រូវទទួលខុសត្រូវចំពោះកេ្មងកំព្រានោះដោយយុតិ្ដធម៌។ ហើយ អ្វីដែលពួកអ្នកសាងអំពីប្រការល្អនោះ គឺពិតប្រាកដណាស់ អល់ឡោះដឹងបំផុតចំពោះវា។
តាហ្វសៀរ
ហើយពួកគេនឹងសុំអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ឲ្យបកស្រាយអំពីច្បាប់ទាក់ទងទៅនឹងស្រ្តី និងអ្វីដែលជាកាតព្វកិច្ចចាំបាច់ចំពោះពួកនាង។ ចូរអ្នកពោលថា: អល់ឡោះនឹងបំភ្លឺដល់ពួកអ្នកនូវអ្វីដែលពួកអ្នកបានសួរអំពីវា ហើយនិងបំភ្លឺដល់ពួកអ្នកនូវអ្វីដែលត្រូវបានគេសូត្រប្រាប់ពួកអ្នកនៅក្នុងគម្ពីរគួរអានដែលពាក់ព័ន្ធនឹងក្មេងស្រីកំព្រាទាំងឡាយដែលស្ថិតនៅក្រោមការមើលថែររបស់ពួកអ្នក ដែលពួកអ្នកមិនបានផ្ដល់ឲ្យពួកនាងនូវអ្វីដែលអល់ឡោះបានកំណត់ឲ្យពួកនាង ដូចជាប្រាក់ខាន់ស្លា ឬក៏ទ្រព្យកេរមរតក ហើយពួកអ្នកក៏គ្មានបំណងរៀបការជាមួយពួកនាងនោះដែរ ព្រមទាំងបានរារាំងពួកនាងមិនឱ្យរៀបការ ព្រោះតែភាពលោភលន់ចង់បានទ្រព្យសម្បត្តិរបស់នាងថែមទៀត។ ហើយទ្រង់នឹងបំភ្លឺដល់ពួកអ្នកផងដែរនូវកាតព្វកិច្ចដែល(ពួកអ្នក)ត្រូវទទួលខុសត្រូវចំពោះកុមារដែលមានភាពទន់ខ្សោយ ដូចជាការប្រគល់ឲ្យពួកគេនូវទ្រព្យកេរមរតក(របស់ពួកគេ)ជាដើម ដោយពួកអ្នកមិនត្រូវបំពានលើពួកគេក្នុងការត្រួតត្រាលើទ្រព្យសម្បត្តិរបស់ពួកគេនោះឡើយ។ ហើយទ្រង់ក៏នឹងបំភ្លឺដល់ពួកអ្នកចំពោះកាតព្វកិច្ចដែលត្រូវចាំបាច់ត្រូវបំពេញចំពោះក្មេងកំព្រាប្រកបដោយភាពយុត្តិធម៌នូវអ្វីដែលនាំផលប្រយោជន៍សម្រាប់ពួកគេទាំងនៅក្នុងលោកិយ និងថ្ងៃបរលោក។ ហើយប្រការទាំងឡាយដែលពួកអ្នកបានធ្វើល្អចំពោះក្មេងកំព្រា និងអ្នកដទៃទៀតនោះ ពិតប្រាកដណាស់អល់ឡោះដឹងបំផុតចំពោះវា ហើយទ្រង់នឹងតបស្នងវាដល់ពួកអ្នកវិញ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល