សូរ៉ា 4 · ជូស 5

An-Nisa · 4:104

وَلَا تَهِنُوا فِي ابْتِغَاءِ الْقَوْمِ ۖ إِنْ تَكُونُوا تَأْلَمُونَ فَإِنَّهُمْ يَأْلَمُونَ كَمَا تَأْلَمُونَ ۖ وَتَرْجُونَ مِنَ اللَّهِ مَا لَا يَرْجُونَ ۗ وَكَانَ اللَّهُ عَلِيمًا حَكِيمًا

ចូរពួកអ្នកកុំបាត់បង់ស្មារតីក្នុងការប្រឈមមុខជាមួយ សត្រូវ។ ប្រសិនបើពួកអ្នកទទួលការឈឺចាប់(ដោយមុខរបួស) ពិត ប្រាកដណាស់ ពួកគេក៏ឈឺចាប់ដូចអ្វីដែលពួកអ្នកឈឺចាប់ដែរ។ ប៉ុន្ដែ ពួកអ្នកនៅមានសង្ឃឹម(ផលបុណ្យ និងការគាំទ្រ)ពីអល់ឡោះនូវ អ្វីដែលពួកគេមិនមានសង្ឃឹមឡើយ។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិត។

តាហ្វសៀរ

ហើយចូរពួកអ្នក(អ្នកមានជំនឿ)កុំទន់ខ្សោយ និងកុំខ្ជិលច្រអូសក្នុងការប្រឈមមុខជាមួយសត្រូវរបស់ពួកអ្នកក្នុងចំណោមពួកប្រឆាំងឲ្យសោះ។ ប្រសិនបើពួកអ្នកទទួលរងការឈឺចាប់ចំពោះអ្វីដែលបានកើតឡើងចំពោះពួកអ្នក ដូចជាការស្លាប់និងទទួលរងរបួសនោះ ពិតប្រាកដណាស់ ពួកគេក៏ឈឺចាប់ដូចដែលពួកអ្នកឈឺចាប់ដែរ ហើយពួកគេក៏ទទួលរងគ្រោះដូចអ្វីដែលពួកអ្នកទទួលរងគ្រោះដែរ។ តែចូរកុំឲ្យការអត់ធ្មត់របស់ពួកគេខ្លាំងក្លាជាងការអត់ធ្មត់របស់ពួកអ្នកឲ្យសោះ ពីព្រោះពួកអ្នកនៅមានសង្ឃឹមចំពោះផលបុណ្យ ការជួយសង្រ្គោះ និងការគាំទ្រពីអល់ឡោះនូវអ្វីដែលពួកគេមិនមានសង្ឃឹមឡើយ។ ហើយអល់ឡោះមហាដឹងពីស្ថានភាពនៃបណ្ដាខ្ញុំបម្រើរបស់ទ្រង់ មហាគតិបណ្ឌិតនៅក្នុងការចាត់ចែង និងការដាក់ច្បាប់បញ្ញតិ្តរបស់ទ្រង់។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់