សូរ៉ា 4 · ជូស 5
An-Nisa · 4:103
فَإِذَا قَضَيْتُمُ الصَّلَاةَ فَاذْكُرُوا اللَّهَ قِيَامًا وَقُعُودًا وَعَلَىٰ جُنُوبِكُمْ ۚ فَإِذَا اطْمَأْنَنْتُمْ فَأَقِيمُوا الصَّلَاةَ ۚ إِنَّ الصَّلَاةَ كَانَتْ عَلَى الْمُؤْمِنِينَ كِتَابًا مَوْقُوتًا
ហើយនៅពេលដែលពួកអ្នកបំពេញកាតព្វកិច្ចសឡាត រួច ចូរពួកអ្នករំលឹកទៅចំពោះអល់ឡោះទាំងពេលឈរ ពេលអង្គុយ និងពេលដេករបស់ពួកអ្នក។ ហើយនៅពេលណាដែលពួកអ្នកមាន សន្ដិភាពវិញ ចូរពួកអ្នកប្រតិបត្ដិសឡាត(គ្រប់ចំនួនដូចធម្មតា)។ ពិតប្រាកដណាស់ សឡាតជាកាតព្វកិច្ចមួយទៅលើបណ្ដាអ្នកមាន ជំនឿ ដែលមានពេលវេលាកំណត់យ៉ាងច្បាស់លាស់។
តាហ្វសៀរ
ហើយនៅពេលដែលពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)បំពេញកាតព្វកិច្ចសឡាតរួចរាល់ហើយនោះ ចូរពួកអ្នករំលឹកទៅចំពោះអល់ឡោះដោយការពោលតេសពេស តះមីទ និងតះលីល នៅក្នុងគ្រប់ស្ថានភាពទាំងអស់ ទាំងពេលឈរ ពេលអង្គុយ និងនៅពេលដែលពួកអ្នកទម្រេតខ្លួន។ ហើយនៅពេលដែលភាពភ័យខ្លាចបានរលាយចេញពីពួកអ្នក និងមានសន្តិភាពឡើងវិញហើយនោះ ចូរពួកអ្នកប្រតិបត្តិសឡាតឲ្យបានពេញលេញ(ដូចធម្មតា) ដោយបំពេញនូវបណ្តារូកុន(គោលគ្រឹះ) ប្រការវ៉ាជិប(ប្រការចាំបាច់) និងប្រការស៊ូណិត(ប្រការគួរគប្បី)របស់វាទៅតាមអ្វីដែលគេបានបង្គាប់ប្រើពួកអ្នក។ ពិតប្រាកដណាស់ការសឡាត គឺជាកាតព្វកិច្ចមួយដែលគេបានដាក់ទៅលើបណ្ដាអ្នកមានជំនឿដោយមានពេលវេលាកំណត់ច្បាស់លាស់ ដោយគេមិនអនុញ្ញាតឲ្យពន្យារពេលវេលារបស់វាឡើយ លើកលែងតែពេលមានហេតុផលសមស្របប៉ុណ្ណោះ។ នេះគឺសម្រាប់អ្នកដែលស្នាក់នៅនឹងកន្លែង(មិនធ្វើដំណើរ)។ រីឯនៅក្នុងពេលធ្វើដំណើរវិញ គឺពួកអ្នកអាចផ្ដុំសឡាត(យកសឡាតពីរពេលមកផ្តុំគ្នាសឡាតក្នុងពេលតែមួយ) និងបង្រួមសឡាត(សឡាតដែលមានបួនរ៉ក្អាត់មកសឡាតត្រឹមពីររ៉ក្អាត់)បាន។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល