សូរ៉ា 39 · ជូស 24
Az-Zumar · 39:74
وَقَالُوا الْحَمْدُ لِلَّهِ الَّذِي صَدَقَنَا وَعْدَهُ وَأَوْرَثَنَا الْأَرْضَ نَتَبَوَّأُ مِنَ الْجَنَّةِ حَيْثُ نَشَاءُ ۖ فَنِعْمَ أَجْرُ الْعَامِلِينَ
ហើយពួកគេបាននិយាយថាៈ រាល់ការសរសើរគឺចំពោះ អល់ឡោះ ដែលទ្រង់បានបំពេញកិច្ចសន្យារបស់ទ្រង់ចំពោះពួក យើង។ ហើយទ្រង់បានប្រទានកេរមរតកឱ្យពួកយើងនូវទឹកដី ឋានសួគ៌ដើម្បីពួកយើងរស់នៅទីណាក៏ដោយតាមតែពួកយើងចង់។ ដូចេ្នះ ការតបស្នងរបស់បណ្ដាអ្នកដែលសាងអំពើល្អគឺល្អប្រសើរ បំផុត។
តាហ្វសៀរ
ហើយបណ្តាអ្នកមានជំនឿទាំងឡាយ នៅពេលដែលពួកគេបានចូលទៅក្នុងឋានសួគ៌ហើយនោះ ពួកគេក៏បាននិយាយថាៈ រាល់ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់ដែលទ្រង់បានបំពេញនូវការសន្យារបស់ទ្រង់ដែលទ្រង់បានសន្យាចំពោះពួកយើង តាមរយៈពាក្យសម្ដីនៃបណ្តាអ្នកនាំសារទាំងឡាយរបស់ទ្រង់។ ជាការពិតណាស់ ទ្រង់បានសន្យាថា នឹងបញ្ចូលពួកយើងទៅក្នុងឋានសួគ៌ ហើយទ្រង់ក៏បានប្រទានឲ្យពួកយើងនូវមត៌កនៃទឹកដីនៃឋានសួគ៌(ពិតប្រាកដមែន) ដោយពួកយើងអាចរស់នៅទីកន្លែងណាក៏ដោយតាមតែពួកយើងប្រាថ្នា។ ដូច្នេះ ផលបុណ្យ(ការតបស្នង)របស់បណ្តាអ្នកដែលបានសាងទង្វើកុសលដោយស្វែងរកការពេញចិត្តពីម្ចាស់របស់ពួកគេនោះ គឺល្អប្រសើរបំផុត។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល