សូរ៉ា 39 · ជូស 24
Az-Zumar · 39:73
وَسِيقَ الَّذِينَ اتَّقَوْا رَبَّهُمْ إِلَى الْجَنَّةِ زُمَرًا ۖ حَتَّىٰ إِذَا جَاءُوهَا وَفُتِحَتْ أَبْوَابُهَا وَقَالَ لَهُمْ خَزَنَتُهَا سَلَامٌ عَلَيْكُمْ طِبْتُمْ فَادْخُلُوهَا خَالِدِينَ
ហើយបណ្ដាអ្នកដែលកោតខ្លាចម្ចាស់របស់ពួកគេត្រូវបាន គេនាំទៅកាន់ឋានសួគ៌ជាក្រុមៗ។ លុះនៅពេលដែលពួកគេបានមក ដល់ឋានសួគ៌នោះ គេក៏បានបើកទ្វារទាំងឡាយរបស់វា។ ហើយអ្នក យាមទ្វាររបស់វាបាននិយាយទៅកាន់ពួកគេថាៈ សូមសុខសន្ដិភាព កើតមានចំពោះពួកអ្នក ពួកអ្នកមានសុភមង្គលហើយ ដូចេ្នះចូរពួក អ្នកចូលទៅក្នុងឋានសួគ៌ដោយរស់នៅជាអមតៈចុះ។
តាហ្វសៀរ
ហើយម៉ាឡាអ៊ីកាត់ទាំងឡាយបាននាំបណ្តាអ្នកមានជំនឿដែលកោតខ្លាចម្ចាស់របស់ពួកគេដោយអនុវត្តន៍តាមការបង្គាប់ប្រើរបស់ទ្រង់និងជៀសវាងពីបម្រាមរបស់ទ្រង់ ទៅកាន់ឋានសួគ៌ទាំងក្រុមៗដោយភាពទន់ភ្លន់ និងលើកតម្កើងពួកគេ។ លុះនៅពេលដែលពួកគេបានមកដល់ឋានសួគ៌ហើយនោះ គេក៏បើកទ្វារនានារបស់ឋានសួគ៌នោះឲ្យពួកគេ ហើយអ្នកយាមទ្វារឋានសួគ៌បាននិយាយទៅកាន់ពួកគេថាៈ សូមសុខសន្តិភាពពីប្រការគ្រោះថ្នាក់ និងពីរាល់ប្រការទាំងឡាយដែលអ្នកមិនពេញចិត្តនោះ កើតមានចំពោះពួកអ្នក។ ចិត្តរបស់ពួកអ្នកនិងទង្វើរបស់ពួកអ្នក គឺស្អាតស្អំហើយ។ ដូច្នេះ ចូរពួកអ្នកចូលទៅក្នុងឋានសួគ៌ដោយស្ថិតនៅក្នុងនោះជាអមតៈចុះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល