សូរ៉ា 36 · ជូស 23
Ya-Sin · 36:83
فَسُبْحَانَ الَّذِي بِيَدِهِ مَلَكُوتُ كُلِّ شَيْءٍ وَإِلَيْهِ تُرْجَعُونَ
ដូចេ្នះ មហាស្អាតស្អំចំពោះអ្នកដែលគ្រប់គ្រងរាល់អ្វីៗ ទាំងអស់ក្នុងកណ្ដាប់ដៃរបស់ទ្រង់។ ហើយពួកអ្នកនឹងត្រូវវិល ត្រឡប់ទៅកាន់ទ្រង់តែមួយគត់។
តាហ្វសៀរ
ដូច្នេះ អល់ឡោះជាម្ចាស់ទ្រង់មហាស្អាតស្អំ មហាខ្ពង់ខ្ពស់ចាកផុតពីការអសមត្ថភាពដែលពួកមុស្ហរីគីនបានចោទប្រកាន់ចំពោះទ្រង់។ ជាការពិតណាស់ អ្វីៗទាំងអស់គឺជាកម្មសិទ្ធិរបស់ទ្រង់តែមួយគត់ដោយទ្រង់ចាត់ចែងវាតាមដែលទ្រង់មានចេតនា។ ហើយកូនសោរនៃអ្វីៗទាំងអស់គឺស្ថិតនៅក្នុងដៃរបស់ទ្រង់។ ហើយពួកអ្នកនឹងត្រូវវិលត្រឡប់ទៅកាន់ទ្រង់តែមួយគត់នៅថ្ងៃបរលោក ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកទៅលើទង្វើរបស់ពួកអ្នកដែលបានសាង។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល