សូរ៉ា 36 · ជូស 23
Ya-Sin · 36:82
إِنَّمَا أَمْرُهُ إِذَا أَرَادَ شَيْئًا أَنْ يَقُولَ لَهُ كُنْ فَيَكُونُ
ពិតប្រាកដណាស់ បញ្ជារបស់ទ្រង់ ពេលណាទ្រង់មាន បំណងបង្កើតអ្វីមួយ ទ្រង់គ្រាន់តែមានបន្ទូលទៅកាន់វាថាៈ ចូរ កើតចុះ វាក៏កើតឡើងភ្លាម។
តាហ្វសៀរ
តាមពិត បទបញ្ជារបស់អល់ឡោះ និងកិច្ចការរបស់ទ្រង់នោះ នៅពេលណាដែលទ្រង់មានចេតនាចង់ឲ្យអ្វីមួយកើតមាននោះ គឺទ្រង់គ្រាន់តែមានបន្ទូលទៅកាន់វាថាៈ “ចូរកើតចុះ” នោះរបស់ដែលទ្រង់មានចេតនានោះ នឹងកើតឡើងភ្លាមមួយរំពេច។ ក៏ដូចគ្នាដែរ អ្វីដែលទ្រង់មានចេតនា ដូចជាការធ្វើឲ្យរស់ ការធ្វើឲ្យស្លាប់ ការធ្វើឲ្យរស់ឡើងវិញម្តងទៀតជាដើមនោះ(នឹងកើតឡើងភ្លាមមួយរំពេចនៅពេលដែលទ្រង់មានចេតនា)។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល