សូរ៉ា 36 · ជូស 22
Ya-Sin · 36:8
إِنَّا جَعَلْنَا فِي أَعْنَاقِهِمْ أَغْلَالًا فَهِيَ إِلَى الْأَذْقَانِ فَهُمْ مُقْمَحُونَ
ពិតប្រាកដណាស់ យើងបានដាក់ច្រវាក់ករបស់ពួកគេ ហើយ វាបានរុំរហូតដល់ចង្កាធ្វើឱ្យពួកគេងើយក្បាលឡើងលើ(មិនអាច ងាកបានឡើយ)។
តាហ្វសៀរ
ការប្រៀបធៀបចំពោះពួកគេក្នុងរឿងនោះ ប្រៀបដូចជាអ្នកដែលត្រូវបានដាក់ច្រវាក់ជាប់នៅនឹងករបស់ពួកគេ ហើយដៃទាំងគូរបស់ពួកគេត្រូវបានចងភ្ជាប់ជាមួយនឹងករបស់ពួកគេដាក់នៅក្រោមចង្ការរបស់ពួកគេ ធ្វើឲ្យក្បាលរបស់ពួកគេងើយទៅលើមេឃ ដោយពួកគេមិនអាចឱនចុះបានឡើយ។ ពិតប្រាកដណាស់ ពួកទាំងនោះត្រូវបានដាក់ច្រវាក់មិនឲ្យមានជំនឿចំពោះអល់ឡោះឡើយ ដែលជាហេតុធ្វើឲ្យគេមិនអាចគោរពតាមទ្រង់បានឡើយ ហើយពួកគេក៏មិនឱនក្បាលរបស់ពួកគេដើម្បីទ្រង់ដែរ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល