សូរ៉ា 36 · ជូស 22

Ya-Sin · 36:7

لَقَدْ حَقَّ الْقَوْلُ عَلَىٰ أَكْثَرِهِمْ فَهُمْ لَا يُؤْمِنُونَ

ជាការពិតណាស់ ទារុណកម្មបានកំណត់ធ្លាក់ទៅលើពួកគេ ភាគច្រើន(ពួកមូស្ហរីគីនម៉ាក្កះ) ដោយសារតែពួកគេគ្មានជំនឿ។

តាហ្វសៀរ

ពិតប្រាកដណាស់ ទណ្ឌកម្មអំពីអល់ឡោះចាំបាច់ត្រូវតែធ្លាក់ទៅលើពួកគេភាគច្រើន(ពួកមុស្ហរីគីនម៉ាក្កះ) បន្ទាប់ពីការពិតអំពីអល់ឡោះជាម្ចាស់ដែលបាននាំមកតាមរយៈអ្នកនាំសាររបស់ទ្រង់(ព្យាការីមូហាំម៉ាត់)បានមកដល់ពួកគេ តែពួកគេបែរជាមិនមានជំនឿចំពោះវាទៅវិញ ហើយបន្តស្ថិតនៅលើភាពគ្មានជំនឿរបស់ពួកគេដដែល។ ជាការពិតណាស់ ពួកគេមិនមានជំនឿចំពោះអល់ឡោះជាម្ចាស់នោះទេ ហើយក៏មិនមានជំនឿចំពោះអ្នកនាំសាររបស់ទ្រង់ដែរ ហើយពួកគេមិនធ្វើតាមការពិតដែលគាត់បាននាំមកឲ្យពួកគេឡើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់