សូរ៉ា 36 · ជូស 23

Ya-Sin · 36:77

أَوَلَمْ يَرَ الْإِنْسَانُ أَنَّا خَلَقْنَاهُ مِنْ نُطْفَةٍ فَإِذَا هُوَ خَصِيمٌ مُبِينٌ

តើមនុស្សលោកមិនឃើញទេឬថា ពិតប្រាកដណាស់ យើងបានបង្កើតគេអំពីទឹកកាម រួចមកស្រាប់តែគេក្លាយជាអ្នក ដែលប្រឆាំងដ៏ច្បាស់លាស់នោះ?

តាហ្វសៀរ

តើអ្នកដែលបដិសេធមិនជឿលើការពង្រស់ឡើងវិញក្រោយពីស្លាប់នោះ មិនបានគិតពិចារណាទេឬថា ពិតប្រាកដណាស់ យើងបានបង្កើតរូបគេអំពីទឹកកាម បន្ទាប់មក ពួកគេបានឆ្លងកាត់នូវដំណាក់កាលជាច្រើនរហូតដល់បានប្រសូត្រចេញមក និងបានទទួលការអប់រំ។ បន្ទាប់មក ពួកគេបែរជាក្លាយជាអ្នកដែលជជែកដេញដោលច្រើនទៅវិញ។ តើរូបគេមិនបានឃើញប្រការទាំងអស់នោះ រួចទាញយកវាធ្វើជាភស្តុតាងដែលបញ្ជាក់ទៅលើភាពដែលអាចកើតឡើងនៃការពង្រស់(ឲ្យរស់ឡើងវិញក្រោយពីស្លាប់)ទេឬ?

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់