សូរ៉ា 36 · ជូស 23

Ya-Sin · 36:76

فَلَا يَحْزُنْكَ قَوْلُهُمْ ۘ إِنَّا نَعْلَمُ مَا يُسِرُّونَ وَمَا يُعْلِنُونَ

ដូចេ្នះ ចូរកុំឱ្យពាក្យសំដីរបស់ពួកគេធ្វើឱ្យអ្នក(មូហាំម៉ាត់) កើតទុក្ខឱ្យសោះ ព្រោះយើងពិតជាដឹងនូវអ្វីដែលពួកគេលាក់បាំង និងអ្វីដែលពួកគេលាតត្រដាង។

តាហ្វសៀរ

ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំឲ្យពាក្យសម្ដីរបស់ពួកគេដែលនិយាយថាៈ រូបអ្នកមិនមែនជាអ្នកនាំសារ ឬថា អ្នកជាកវីនិពន្ធ ឬអ្វីផ្សេងពីនេះដែលជាការចោទប្រកាន់របស់ពួកគេ(មកលើអ្នក)នោះធ្វើឲ្យអ្នកពិបាកចិត្តឲ្យសោះ។ ពិតប្រាកដណាស់ យើងដឹងបំផុតនូវអ្វីដែលពួកគេលាក់បាំង និងអ្វីដែលពួកគេលាតត្រដាងអំពីរឿងនោះ។ គ្មានអ្វីមួយដែលអាចលាក់បាំងពីយើងបានឡើយ ហើយយើងនឹងតបស្នងដល់ពួកគេទៅលើរឿងទាំងនោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់