សូរ៉ា 36 · ជូស 23
Ya-Sin · 36:40
لَا الشَّمْسُ يَنْبَغِي لَهَا أَنْ تُدْرِكَ الْقَمَرَ وَلَا اللَّيْلُ سَابِقُ النَّهَارِ ۚ وَكُلٌّ فِي فَلَكٍ يَسْبَحُونَ
ព្រះអាទិត្យមិនអាចធ្វើដំណើរទៅទាន់ព្រះច័ន្ទបានឡើយ។ រីឯពេលយប់ក៏មិនអាចមកដល់មុនពេលថ្ងៃបានដែរ។ ហើយអ្វីៗ ទាំងអស់ត្រូវធ្វើដំណើរតាមគន្លងរបស់វារៀងៗខ្លួន។
តាហ្វសៀរ
ហើយសញ្ញាភស្តុតាងទាំងឡាយនៃព្រះអាទិត្យ ព្រះចន្ទ ពេលយប់ និងពេលថ្ងៃ គឺត្រូវបានកំណត់ដោយការកំណត់របស់អល់ឡោះជាម្ចាស់។ ដូចនេះ វាមិនបំពាននូវអ្វីដែលអល់ឡោះបានកំណត់ចំពោះពួកវានោះឡើយ។ ដូច្នេះ ព្រះអាទិត្យមិនអាចធ្វើដំណើរទៅទាន់ព្រះចន្ទដើម្បីកែប្រែគន្លងរបស់វា ឬធ្វើឲ្យបាត់ពន្លឺរបស់វានោះទេ ហើយពេលយប់ក៏មិនអាចមកដល់មុនពេលថ្ងៃ ហើយចូលទៅក្នុងពេលថ្ងៃមុនពេលដែលពេលវេលានៃពេលថ្ងៃត្រូវអស់នោះដែរ។ ហើយរាល់ម៉ាខ្លូកទាំងអស់ដែលបានរៀបរាប់ខាងលើនេះ និងអ្វីផ្សេងទៀត ដូចជា ដួងតារា និងភពទាំងឡាយ គឺសុទ្ធតែមានគន្លងរបស់វាដាច់ដោយឡែកទៅតាមការកំណត់ និងការថែរក្សារបស់អល់ឡោះជាម្ចាស់ទាំងអស់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល