សូរ៉ា 36 · ជូស 23
Ya-Sin · 36:39
وَالْقَمَرَ قَدَّرْنَاهُ مَنَازِلَ حَتَّىٰ عَادَ كَالْعُرْجُونِ الْقَدِيمِ
រីឯព្រះច័ន្ទ យើងបានកំណត់វាជាកំរិតៗ រហូតទាល់តែវា ត្រឡប់មកភាពដើមវិញ ប្រៀបដូចជាចង្កោមផ្លែល្មើដែលស្ងួត។
តាហ្វសៀរ
ហើយសញ្ញាភស្តុតាងមួយទៀតសម្រាប់ពួកគេដែលបញ្ជាក់ទៅលើភាពជាម្ចាស់តែមួយរបស់ទ្រង់នោះ គឺព្រះចន្ទដែលយើងបានកំណត់វាជាកម្រិតៗជារៀងរាល់យប់ ដោយចាប់ផ្តើមពីតូច បន្ទាប់មកក៏ធំឡើងៗ រួចមក វាក៏ត្រឡប់ទៅជាតូចវិញ រហូតដល់ក្លាយទៅជាដូចជាចង្កោមផ្លែល្មើដែលស្ងួត។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល