សូរ៉ា 36 · ជូស 22
Ya-Sin · 36:19
قَالُوا طَائِرُكُمْ مَعَكُمْ ۚ أَئِنْ ذُكِّرْتُمْ ۚ بَلْ أَنْتُمْ قَوْمٌ مُسْرِفُونَ
ពួកគាត់បានតបវិញថាៈ ប្រផ្នូលអាក្រក់របស់ពួកអ្នកគឺនៅ ជាមួយនឹងពួកអ្នក។ តើ(វាជាប្រផ្នូលអាក្រក់ឬ) ប្រសិនបើពួកអ្នក ត្រូវបានគេក្រើនរំលឹកនោះ? ផ្ទុយទៅវិញ ពួកអ្នកគឺជាក្រុមដែល បំពាន។
តាហ្វសៀរ
បណ្តាអ្នកនាំសារទាំងនោះបានឆ្លើយតបទៅកាន់ពួកគេវិញថាៈ ប្រផ្នូលអាក្រក់របស់ពួកអ្នក គឺនៅជាប់ជាមួយនឹងពួកអ្នក ដោយសារតែការប្រឆាំងរបស់ពួកអ្នកចំពោះអល់ឡោះ ហើយបោះបង់ចោលនូវការធ្វើតាមអ្នកនាំសារទាំងឡាយរបស់ទ្រង់។ តើវាជាប្រផ្នូលលអាក្រក់ចំពោះពួកអ្នកឬ នៅពេលដែលពួកយើងបានក្រើនរំលឹកពួកអ្នកពីអល់ឡោះជាម្ចាស់នោះ? ផ្ទុយទៅវិញ ពួកអ្នកគឺជាក្រុមដែលបំពានហួសហេតុក្នុងការប្រឆាំង(ចំពោះអល់ឡោះ)និងប្រព្រឹត្តល្មើស។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល