សូរ៉ា 36 · ជូស 22
Ya-Sin · 36:18
قَالُوا إِنَّا تَطَيَّرْنَا بِكُمْ ۖ لَئِنْ لَمْ تَنْتَهُوا لَنَرْجُمَنَّكُمْ وَلَيَمَسَّنَّكُمْ مِنَّا عَذَابٌ أَلِيمٌ
ពួកគេបាននិយាយថាៈ ពិតប្រាកដណាស់ ពួកយើងមាន ប្រផ្នូលអាក្រក់ដោយសារតែពួកអ្នក។ ប្រសិនបើពួកអ្នកពិតជាមិន ព្រមបពា្ឈប់(ការផ្សព្វផ្សាយសារ)ទេនោះ យើងប្រាកដជានឹងគប់ ពួកអ្នកនឹងដុំថ្ម ហើយពួកអ្នកនឹងទទួលរងទារុណកម្មដ៏ឈឺចាប់ពី ពួកយើងជាមិនខាន។
តាហ្វសៀរ
ពួកអ្នកភូមិក៏បាននិយាយទៅកាន់អ្នកនាំសារទាំងនោះថាៈ ពិតប្រាកដណាស់ ពួកយើងមានប្រផ្នូលអាក្រក់ដោយសារតែពួកអ្នក។ ប្រសិនបើពួកអ្នកមិនបញ្ឈប់ការអំពាវនាវពួកយើងទៅកាន់ការគោរពសក្ការៈចំពោះអល់ឡោះតែមួយគត់ទេនោះ ពួកយើងប្រាកដជានឹងធ្វើទារុណកម្មពួកអ្នកដោយគប់នឹងដុំថ្មរហូតដល់ស្លាប់ជាមិនខាន ហើយពួកអ្នកនឹងទទួលរងនូវទារុណកម្មដ៏សែនឈឺចាប់បំផុតពីពួកយើង។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល