សូរ៉ា 35 · ជូស 22
Fatir · 35:45
وَلَوْ يُؤَاخِذُ اللَّهُ النَّاسَ بِمَا كَسَبُوا مَا تَرَكَ عَلَىٰ ظَهْرِهَا مِنْ دَابَّةٍ وَلَٰكِنْ يُؤَخِّرُهُمْ إِلَىٰ أَجَلٍ مُسَمًّى ۖ فَإِذَا جَاءَ أَجَلُهُمْ فَإِنَّ اللَّهَ كَانَ بِعِبَادِهِ بَصِيرًا
ហើយប្រសិនបើអល់ឡោះដាក់ទណ្ឌកម្មមនុស្សលោកនូវ អ្វីដែលពួកគេបានប្រព្រឹត្ដនោះ ទ្រង់នឹងមិនបានបន្សល់ទុកសត្វ លោកនៅលើផែនដីនេះឡើយ។ ប៉ុន្ដែទ្រង់ពន្យារពេលឱ្យពួកគេ រហូតដល់ពេលកំណត់។ ហើយនៅពេលដែលពេលកំណត់របស់ ពួកគេបានមកដល់ ពេលនោះពិតប្រាកដណាស់ អល់ឡោះមហា ឃើញចំពោះ(ទង្វើ)ខ្ញុំរបស់ទ្រង់។
តាហ្វសៀរ
ហើយប្រសិនបើអល់ឡោះទ្រង់ប្រញាប់ដាក់ទណ្ឌកម្មមនុស្សលោកដោយសារតែអំពើល្មើសដែលពួកគេបានសាង និងបាបកម្មដែលពួកគេបានប្រព្រឹត្តនោះ ប្រាកដជាទ្រង់នឹងបំផ្លាញអ្នកដែលនៅលើផែនដី ហើយនិងអ្វីដែលពួកគេគ្រប់គ្រង ដូចជាសត្វធាតុនិងទ្រព្យសម្បត្តិទាំងអស់ក្នុងពេលនេះជាមិនខាន។ ក៏ប៉ុន្តែទ្រង់ពន្យារឲ្យពួកគេរហូតដល់ពេលវេលាដែលត្រូវបានកំណត់ ដែលមានតែទ្រង់ប៉ុណ្ណោះដែលដឹង នោះគឺថ្ងៃបរលោក។ ហើយនៅពេលដែលថ្ងៃបរលោកបានមកដល់ហើយនោះ ពិតប្រាកដណាស់នៅពេលនោះ អល់ឡោះជាម្ចាស់ទ្រង់មហាឃើញបំផុតចំពោះខ្ញុំបម្រើរបស់ទ្រង់ដោយគ្មានអ្វីមួយអំពីពួកគេអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកគេទៅតាមទង្វើដែលពួកគេបានសាង។ ប្រសិនបើជាទង្វើល្អ នោះនឹងបានផលល្អ តែប្រសិនបើជាទង្វើអាក្រក់ នោះនឹងបានផលអាក្រក់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល