សូរ៉ា 35 · ជូស 22

Fatir · 35:44

أَوَلَمْ يَسِيرُوا فِي الْأَرْضِ فَيَنْظُرُوا كَيْفَ كَانَ عَاقِبَةُ الَّذِينَ مِنْ قَبْلِهِمْ وَكَانُوا أَشَدَّ مِنْهُمْ قُوَّةً ۚ وَمَا كَانَ اللَّهُ لِيُعْجِزَهُ مِنْ شَيْءٍ فِي السَّمَاوَاتِ وَلَا فِي الْأَرْضِ ۚ إِنَّهُ كَانَ عَلِيمًا قَدِيرًا

តើពួកគេ(ពួកមូស្ហរីគីនម៉ាក្កះ)មិនបានធ្វើដំណើរនៅលើ ផែនដី និងពិនិត្យមើលទេឬថា តើលទ្ធផលចុងក្រោយរបស់ពួក (ក្រុមអាដនិងសាមូដ)ដែលពីមុនពួកគេនោះយ៉ាងដូចមេ្ដចដែរ? ពួកគេ(ក្រុមអាដនិងសាមូដ)គឺជាអ្នកដែលខ្លាំងជាងពួកគេ(ពួក មូស្ហរីគីនម៉ាក្កះ)ទៅទៀត។ ហើយអល់ឡោះគ្មានអ្វីមួយនៅលើ មេឃជាច្រើនជាន់ និងនៅលើផែនដីធ្វើឱ្យទ្រង់ទន់ខ្សោយបាន ឡើយ។ ពិតប្រាកដណាស់ ទ្រង់មហាដឹង មហាមានអានុភាព។

តាហ្វសៀរ

តើពួកគូរ៉័ស្ហដែលបដិសេធនឹងអ្នកមិនបានធ្វើដំណើរលើផែនដី ហើយពិចារណាមើលទេឬថាតើលទ្ធផលចុងក្រោយនៃប្រជាជាតិដែលបដិសេធជំនាន់មុនពួកគេនោះយ៉ាងដូចម្តេច? តើពុំមែនទេឬ លទ្ធផលចុងក្រោយរបស់ពួកគេគឺអាក្រក់បំផុត ដោយអល់ឡោះបានបំផ្លាញពួកគេ ខណៈដែលពួកគេ គឺជាពួកដែលខ្លាំងក្លាជាងពួកគូរ៉័ស្ហទៅទៀតនោះ? ហើយគ្មានអ្វីមួយដែលនៅលើមេឃជាច្រើនជាន់និងផែនដីអាចរំលងផុតពីអល់ឡោះបានឡើយ។ ពិតប្រាកដណាស់ ទ្រង់ជាអ្នកដែលដឹងបំផុតពីទង្វើរបស់ពួកដែលបដិសេធ(គ្មានជំនឿ)ទាំងនោះ។ គ្មានទង្វើណាមួយរបស់ពួកគេជាអាថ៌កំបាំងសម្រាប់ទ្រង់ និងរំលងផុតពីទ្រង់បានឡើយ ហើយទ្រង់មហាមានអានុភាពបំផុតក្នុងការបំផ្លាញពួកគេនៅពេលណាដែលទ្រង់មានចេតនា។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់