សូរ៉ា 35 · ជូស 22

Fatir · 35:13

يُولِجُ اللَّيْلَ فِي النَّهَارِ وَيُولِجُ النَّهَارَ فِي اللَّيْلِ وَسَخَّرَ الشَّمْسَ وَالْقَمَرَ كُلٌّ يَجْرِي لِأَجَلٍ مُسَمًّى ۚ ذَٰلِكُمُ اللَّهُ رَبُّكُمْ لَهُ الْمُلْكُ ۚ وَالَّذِينَ تَدْعُونَ مِنْ دُونِهِ مَا يَمْلِكُونَ مِنْ قِطْمِيرٍ

ទ្រង់បញ្ចូលពេលយប់ទៅក្នុងពេលថ្ងៃ និងបញ្ចូលពេលថ្ងៃ ទៅក្នុងពេលយប់វិញ។ ហើយទ្រង់បានបញ្ជាព្រះអាទិត្យ និងព្រះច័ន្ទ ឱ្យវាទាំងពីរដើរទៅតាមគន្លងរហូតដល់ពេលកំណត់។ នោះហើយ គឺអល់ឡោះជាម្ចាស់របស់ពួកអ្នក ដែលអំណាចទាំងអស់ជាកម្មសិទ្ធិ របស់ទ្រង់។ ហើយពួកដែលពួកអ្នកបួងសួងសុំផេ្សងពីទ្រង់នោះ ពួក គេគ្មានអំណាចឡើយ សូម្បីតែប៉ុនស្រទាប់គ្រាប់ល្មើក៏ដោយ។

តាហ្វសៀរ

អល់ឡោះជាម្ចាស់ទ្រង់បញ្ចូលពេលយប់ទៅក្នុងពេលថ្ងៃដែលធ្វើឲ្យពេលថ្ងៃមានរយៈពេលវែង ហើយទ្រង់បញ្ចូលពេលថ្ងៃទៅក្នុងពេលយប់ដែលធ្វើឲ្យពេលយប់កាន់តែមានរយៈពេលវែង។ ហើយទ្រង់បានបង្កើតព្រះអាទិត្យនិងព្រះចន្ទ ដោយវាទាំងពីរធ្វើដំណើររហូតដល់ពេលវេលាដែលត្រូវបានកំណត់ ដែលមានតែអល់ឡោះប៉ុណ្ណោះដែលដឹង នោះគឺថ្ងៃបរលោក។ អ្នកដែលមានសមត្ថភាពអាចធ្វើរឿងទាំងអស់នោះ ហើយអាចឲ្យវាមានដំណើរការនោះ គឺអល់ឡោះដែលជាម្ចាស់របស់ពួកអ្នក។ អំណាចគ្រប់គ្រងទាំងឡាយ គឺជាកម្មសិទ្ធិរបស់ទ្រង់តែមួយគត់។ រីឯរូបបដិមាទាំងឡាយដែលពួកអ្នកគោរពសក្ការៈចំពោះវាក្រៅពីអល់ឡោះនោះ ពួកវាគ្មានសមត្ថភាពអ្វីនោះឡើយ សូម្បីតែប៉ុនស្រទាប់គ្រាប់ល្មើក៏ដោយ។ ហេតុនេះ តើពួកអ្នកនាំគ្នាគោរពសក្ការៈចំពោះពួកវាក្រៅពីយើងយ៉ាងដូចម្តេច?

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់