សូរ៉ា 35 · ជូស 22
Fatir · 35:12
وَمَا يَسْتَوِي الْبَحْرَانِ هَٰذَا عَذْبٌ فُرَاتٌ سَائِغٌ شَرَابُهُ وَهَٰذَا مِلْحٌ أُجَاجٌ ۖ وَمِنْ كُلٍّ تَأْكُلُونَ لَحْمًا طَرِيًّا وَتَسْتَخْرِجُونَ حِلْيَةً تَلْبَسُونَهَا ۖ وَتَرَى الْفُلْكَ فِيهِ مَوَاخِرَ لِتَبْتَغُوا مِنْ فَضْلِهِ وَلَعَلَّكُمْ تَشْكُرُونَ
ហើយសមុទ្រពីរមិនអាចស្មើគ្នាបានឡើយ មួយនេះជាទឹក សាបបំបាត់ការសេ្រក និងងាយស្រួលទទួលទានវា និងមួយទៀត ប្រៃល្វីង។ ហើយរាល់សមុទ្រទាំងអស់ពួកអ្នកអាចបរិភោគនូវសាច់ ស្រស់ៗ និងពួកអ្នកអាចយកចេញពីវា(សមុទ្រ)នូវគ្រឿងអលង្ការ ដើម្បីពួកអ្នកពាក់វា។ ហើយអ្នកក៏អាចមើលឃើញនាវាអណ្ដែត នៅលើវាដែរ ដើម្បីពួកអ្នកស្វែងរកនូវការប្រោសប្រទានរបស់ទ្រង់ និងសង្ឃឹមថាពួកអ្នកនឹងដឹងគុណ។
តាហ្វសៀរ
ហើយសមុទ្រពីរមិនអាចស្មើគ្នាឡើយ គឺសមុទ្រមួយមានរសជាតិសាប ងាយស្រួលក្នុងការទទួលទានព្រោះវាមានរសជាតិសាប ហើយសមុទ្រមួយទៀតមានរសជាតិប្រៃល្វីងដែលមិនអាចទទួលទានបាន។ ហើយរាល់សមុទ្រទាំងពីរខាងលើនេះ គឺពួកអ្នកអាចបរិភោគនូវសាច់ស្រស់ដែលនៅក្នុងវា ពោលគឺត្រី ហើយពួកអ្នកក៏អាចយកចេញពីសមុទ្រទាំងពីរនោះនូវគុជខ្យង និងផ្កាថ្មដែលពួកអ្នកយកវាមកពាក់ធ្វើជាគ្រឿងអលង្ការតុបតែងលម្អ។ ហើយអ្នកអាចឃើញសំពៅទាំងឡាយធ្វើដំណើរពុះកាត់ផ្ទៃសមុទ្រទៅមុខ ទៅក្រោយ ដើម្បីស្វែងរកការប្រោសប្រទានរបស់អល់ឡោះតាមរយៈការធ្វើជំនួញ ហើយសង្ឃឹមថា ពួកអ្នកចេះដឹងគុណអល់ឡោះចំពោះឧបការគុណដ៏ច្រើនលើសលប់ដែលទ្រង់បានប្រទានឲ្យពួកអ្នក។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល