សូរ៉ា 33 · ជូស 22
Al-Ahzab · 33:49
يَا أَيُّهَا الَّذِينَ آمَنُوا إِذَا نَكَحْتُمُ الْمُؤْمِنَاتِ ثُمَّ طَلَّقْتُمُوهُنَّ مِنْ قَبْلِ أَنْ تَمَسُّوهُنَّ فَمَا لَكُمْ عَلَيْهِنَّ مِنْ عِدَّةٍ تَعْتَدُّونَهَا ۖ فَمَتِّعُوهُنَّ وَسَرِّحُوهُنَّ سَرَاحًا جَمِيلًا
ឱបណ្ដាអ្នកដែលមានជំនឿ. នៅពេលដែលពួកអ្នកបាន រៀបអាពាហ៍ពិពាហ៍ជាមួយបណ្ដាស្ដ្រីដែលមានជំនឿ ក្រោយមក ពួកអ្នកបានលែងលះពួកនាងមុនពេលរួមដំណេកជាមួយពួកនាង នោះ ពួកអ្នកមិនចាំបាច់រាប់អ៊ីតដះ(ការជ្រះស្អាតពីឈាមរដូវចំនួន បីដង)របស់ពួកនាងឡើយ។ ដូចេ្នះ ចូរពួកអ្នកផ្ដល់ភាពសប្បាយ រីករាយ(ទ្រព្យសម្បត្ដិ)ដល់ពួកនាង ហើយចូរពួកអ្នកលែងលះពួក នាងតាមវិធីមួយដ៏ល្អ។
តាហ្វសៀរ
ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងអនុវត្តតាមអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់ចំពោះពួកគេ! នៅពេលដែលពួកអ្នករៀបអាពាហ៍ពិពាហ៍ជាមួយបណ្តាស្រ្តីដែលមានជំនឿ ក្រោយមក ពួកអ្នកបានលែងលះពួកនាងវិញមុនពេលដែលពួកអ្នកបានរួមដំណេកពួកនាងនោះ ជាការពិតណាស់ ពួកនាងពុំមានរយៈពេលរង់ចាំ(អ៊ិទហ្ទះ)ឡើយ មិនថាគិតជាចំនួនដងនៃការមករដូវ ឬគិតជាចំនួនខែនោះឡើយ ដោយសារតែគេបានដឹងពីភាពស្អាតស្អំនៃស្បូនរបស់នាងរួចទៅហើយ ដោយគេមិនទាន់បានរួមដំណេកជាមួយនាងឡើយ។ តែសូមពួកអ្នកផ្តល់ឲ្យពួកនាងនូវទ្រព្យសម្បត្តិរបស់ពួកអ្នកទៅតាមលទ្ធភាពរបស់ពួកអ្នក ដើម្បីជាការប៉ះប៉ូវទៅលើអារម្មណ៍របស់ពួកនាងដែលប្រេះស្រាំដោយសារការលែងលះនេះ។ ហើយចូរពួកអ្នកបើកផ្លូវឲ្យពួកនាងទៅរកក្រុមគ្រួសារពួកនាងវិញតាមសម្រួល ដោយគ្មានការបៀតបៀនអ្វីឡើយចំពោះនាង។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល