សូរ៉ា 33 · ជូស 22
Al-Ahzab · 33:48
وَلَا تُطِعِ الْكَافِرِينَ وَالْمُنَافِقِينَ وَدَعْ أَذَاهُمْ وَتَوَكَّلْ عَلَى اللَّهِ ۚ وَكَفَىٰ بِاللَّهِ وَكِيلًا
ហើយចូរអ្នកកុំគោរពតាមពួកប្រឆាំង និងពួកពុតត្បុតឱ្យសោះ ហើយចូរអ្នកកុំចាប់អារម្មណ៍នឹងការធ្វើបាបរបស់ពួកគេ។ ហើយចូរអ្នកប្រគល់ការទុកចិត្ដលើអល់ឡោះ។ គ្រប់គ្រាន់ហើយ អល់ឡោះជាអ្នកគាំពារ។
តាហ្វសៀរ
ហើយចូរអ្នកកុំគោរពតាមពួកប្រឆាំង និងពួកពុតត្បុតក្នុងរឿងដែលពួកគេអំពាវនាវទៅកាន់ការរារាំង(អ្នកដទៃ)អំពីសាសនារបស់អល់ឡោះឲ្យសោះ ហើយចូរបែរចេញពីពួកគេចុះ។ សង្ឃឹមថាការធ្វើបែបនោះ គឺអាចអូសទាញពួកគេឲ្យមានជំនឿចំពោះអ្វីដែលអ្នកបាននាំមកកាន់ពួកគេបាន។ ហើយចូរអ្នកប្រគល់ការទុកចិត្តលើអល់ឡោះរាល់គ្រប់កិច្ចការរបស់អ្នក ដែលក្នុងនោះ រួមមានការជួយអ្នកឲ្យយកជ័យជម្នះលើសត្រូវរបស់អ្នកផងដែរ។ ហើយគ្រប់គ្រាន់ហើយដែលអល់ឡោះជាអ្នកគាំពារ ដែលខ្ញុំបម្រើរបស់ទ្រង់ទាំងអស់ប្រគល់ការទុកចិត្តចំពោះកិច្ចការរបស់ពួកគេទាំងក្នុងលោកិយនិងថ្ងៃបរលោកទៅចំពោះទ្រង់នោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល