សូរ៉ា 33 · ជូស 22
Al-Ahzab · 33:38
مَا كَانَ عَلَى النَّبِيِّ مِنْ حَرَجٍ فِيمَا فَرَضَ اللَّهُ لَهُ ۖ سُنَّةَ اللَّهِ فِي الَّذِينَ خَلَوْا مِنْ قَبْلُ ۚ وَكَانَ أَمْرُ اللَّهِ قَدَرًا مَقْدُورًا
គ្មានទោសពៃរ៍អ្វីចំពោះណាពី(មូហាំម៉ាត់)ក្នុងរឿងដែល អល់ឡោះបានអនុញ្ញាតឱ្យគាត់(រៀបការជាមួយប្រពន្ធរបស់កូន ចិញ្ចឹម)ឡើយ។ នោះគឺជាច្បាប់របស់អល់ឡោះសម្រាប់អ្នកជំនាន់ មុនដែលកន្លងផុតទៅ។ ហើយកិច្ចការរបស់អល់ឡោះ គឺជាការ កំណត់ដែលត្រូវបានកំណត់រួច។
តាហ្វសៀរ
គ្មានទោសពៃរ៍ ឬការចង្អៀតចង្អល់អ្វីឡើយចំពោះព្យាការីមូហាំម៉ាត់ក្នុងការរៀបការជាមួយប្រពន្ធរបស់កូនចិញ្ចឹមដែលអល់ឡោះបានអនុញ្ញាតនោះ ខណៈដែលការធ្វើដូច្នោះ ក៏ជាការធ្វើតាមមាគ៌ារបស់បណ្តាព្យាការីជំនាន់មុនគាត់ដែរ ដោយវាពុំមែនជារឿងថ្មីដែលគាត់ទើបតែបង្កើតឡើងនោះទេ។ ហើយអ្វីដែលអល់ឡោះបានសម្រេច(នៃការបំពេញនូវការរៀបអាពាហ៍ពិពាហ៍នេះ និងលុបបំបាត់ការយកកូនចិញ្ចឹមមកធ្វើជាកូនបង្កើតសម្រាប់ព្យាការីក្នុងរឿងនេះគឺគាត់គ្មានយោបល់ ឬការជ្រើសរើសឡើយ) វាជាការកំណត់យ៉ាងដាច់ខាត(មកពីអល់ឡោះ)ដែលមិនអាចបដិសេធបានឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល