សូរ៉ា 33 · ជូស 22
Al-Ahzab · 33:37
وَإِذْ تَقُولُ لِلَّذِي أَنْعَمَ اللَّهُ عَلَيْهِ وَأَنْعَمْتَ عَلَيْهِ أَمْسِكْ عَلَيْكَ زَوْجَكَ وَاتَّقِ اللَّهَ وَتُخْفِي فِي نَفْسِكَ مَا اللَّهُ مُبْدِيهِ وَتَخْشَى النَّاسَ وَاللَّهُ أَحَقُّ أَنْ تَخْشَاهُ ۖ فَلَمَّا قَضَىٰ زَيْدٌ مِنْهَا وَطَرًا زَوَّجْنَاكَهَا لِكَيْ لَا يَكُونَ عَلَى الْمُؤْمِنِينَ حَرَجٌ فِي أَزْوَاجِ أَدْعِيَائِهِمْ إِذَا قَضَوْا مِنْهُنَّ وَطَرًا ۚ وَكَانَ أَمْرُ اللَّهِ مَفْعُولًا
-ហើយនៅពេលដែលអ្នក(មូហាំម៉ាត់)បានពោលទៅកាន់ អ្នកដែលអល់ឡោះបានប្រទាននៀកម៉ាត់ឱ្យគេ(ហេ្សតកូនហារីសះ) ហើយអ្នកក៏បានផ្ដល់នៀកម៉ាត់(សេរីភាព)ឱ្យគេដែរនោះថាៈ ចូរ អ្នក(ហេ្សត)រក្សាភរិយារបស់អ្នកឱ្យបានល្អ(កុំលែងលះនាងឱ្យ សោះ) និងកោតខ្លាចអល់ឡោះ។ ហើយអ្នកលាក់ទុកនៅក្នុងចិត្ដ របស់អ្នកនូវអ្វីដែលអល់ឡោះនឹងលាតត្រដាងវា ដោយអ្នកខ្លាច (ខ្មាស់)មនុស្សលោក។ ផ្ទុយទៅវិញ អល់ឡោះទេដែលសក្ដិសមឱ្យ អ្នកកោតខ្លាចទ្រង់។ ហើយនៅពេលដែលហេ្សតបានលែងលះប្រពន្ធ រួច យើងក៏បានរៀបការនាងឱ្យអ្នក ដើម្បីកុំឱ្យមានការពិបាកដល់ បណ្ដាអ្នកមានជំនឿក្នុងរឿងរៀបការជាមួយប្រពន្ធរបស់កូនចិញ្ចឹម នៅពេលដែលពួកគេ(កូនចិញ្ចឹម)បានលែងលះប្រពន្ធរបស់ពួកគេរួច។ ហើយកិច្ចការរបស់អល់ឡោះត្រូវបានគេអនុវត្ដ។
តាហ្វសៀរ
ហើយនៅពេលដែលអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បាននិយាយទៅកាន់អ្នកដែលអល់ឡោះបានប្រទាននូវឧបការគុណដល់គេដោយឲ្យគេបានចូលសាសនាឥស្លាម ហើយអ្នកក៏បានផ្តល់នូវឧបការគុណដល់គេផងដែរដោយអ្នកបានលោះគេចេញពីភាពជាទាសករ(គឺសំដៅលើហ្ស៊េត កូន ហារីសះ នៅពេលដែលគេបានមករកអ្នកដើម្បីពិភាក្សាគ្នាពីរឿងលែងលះប្រពន្ធរបស់គេ(ហ្ស៊េទ) គឺហ្សៃណប់ កូនស្រី ហ្ជះស៊ិន) ដោយអ្នកបាននិយាយទៅកាន់គេ(ហ្ស៊េទ)ថាៈ ចូរអ្នករួមរស់ជាមួយប្រពន្ធរបស់អ្នកចុះ ហើយកុំលែងលះនាងឲ្យសោះ ហើយចូរអ្នកកោតខ្លាចអល់ឡោះ ដោយអនុវត្តន៍តាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងជៀសវាងបម្រាមទាំងឡាយរបស់ទ្រង់។ ប៉ុន្តែអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានលាក់ទុកក្នុងចិត្តរបស់អ្នកនូវអ្វីដែលអល់ឡោះបានវ៉ាហ៊ីដល់អ្នកដោយឲ្យអ្នករៀបការជាមួយហ្ស៊ៃណប់ ដោយសារអ្នកខ្លាច(ខ្មាស់)មនុស្សលោក ហើយអល់ឡោះនឹងបង្ហាញនូវការលែងលះរបស់ហ្ស៊េទចំពោះនាង បន្ទាប់មកអ្នកនឹងរៀបការជាមួយនាង។ ប៉ុន្តែអល់ឡោះទេដែលសាកសមឲ្យអ្នកខ្លាចក្នុងរឿងនេះនោះ។ ហើយនៅពេលដែលហ្ស៊េទបានសម្រេចចិត្ត ហើយបានលែងលះគ្នាជាមួយនាងហើយនោះ យើងក៏បានរៀបការនាងឲ្យទៅអ្នក ដើម្បីកុំឲ្យបណ្តាអ្នកមានជំនឿទាំងឡាយមានបាបកម្មចំពោះការរៀបការជាមួយនឹងប្រពន្ធរបស់កូនចិញ្ចឹមនៅពេលដែលគេ(កូនចិញ្ចឹម)បានលែងលះពួកនាង និងបានផុតកំណត់រយៈពេលរង់ចាំ(អ៊ិទហ្ទះ)ហើយនោះ។ ហើយកិច្ចការរបស់អល់ឡោះត្រូវបានគេអនុវត្ត ដោយគ្មាននរណាអាចរារាំងវាបានឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល