សូរ៉ា 31 · ជូស 21
Luqman · 31:33
يَا أَيُّهَا النَّاسُ اتَّقُوا رَبَّكُمْ وَاخْشَوْا يَوْمًا لَا يَجْزِي وَالِدٌ عَنْ وَلَدِهِ وَلَا مَوْلُودٌ هُوَ جَازٍ عَنْ وَالِدِهِ شَيْئًا ۚ إِنَّ وَعْدَ اللَّهِ حَقٌّ ۖ فَلَا تَغُرَّنَّكُمُ الْحَيَاةُ الدُّنْيَا وَلَا يَغُرَّنَّكُمْ بِاللَّهِ الْغَرُورُ
ឱមនុស្សលោក. ចូរពួកអ្នកកោតខ្លាចម្ចាស់របស់ពួកអ្នក និងខ្លាចថ្ងៃមួយដែលឪពុកមិនអាចជួយកូនរបស់គេ ហើយកូនមិន អាចជួយអ្វីដល់ឪពុករបស់គេបាន។ ពិតប្រាកដណាស់ ការសន្យា របស់អល់ឡោះគឺជាការពិត។ ដូចេ្នះ ចូរកុំឱ្យជីវិតលោកិយបោក ប្រាស់ពួកអ្នក និងកុំឱ្យពួកបោកប្រាស់(ស្ហៃតន ជិន និងមនុស្ស) បោកប្រាស់ពួកអ្នកប្រឆាំងនឹងអល់ឡោះឱ្យសោះ។
តាហ្វសៀរ
ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នកកោតខ្លាចម្ចាស់របស់ពួកអ្នក ដោយអនុវត្តន៍នូវរាល់បទបញ្ជាទាំងឡាយរបស់ទ្រង់ និងជៀសវាងពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់។ ហើយចូរពួកអ្នកកោតខ្លាចទណ្ឌកម្មនៅថ្ងៃដែលឪពុកមិនអាចជួយអ្វីដល់កូនបន្តិចឡើយ ហើយកូនក៏មិនអាចជួយអ្វីបន្តិចដល់ឪពុកនោះដែរ។ ពិតប្រាកដណាស់ ការសន្យារបស់អល់ឡោះដែលថានឹងផ្តល់ការតបស្នងនៅថ្ងៃបរលោកនោះ គឺជាការពិត ដែលពិតជានឹងកើតឡើងយ៉ាងពិតប្រាកដដោយជៀសមិនរួចឡើយ។ ដូច្នេះ ចូរកុំឲ្យឆាកជីវិតលោកិយដែលពោរពេញទៅដោយភាពសប្បាយរីករាយ និងការត្រេកត្រអាលនោះបោកប្រាស់ពួកអ្នកឲ្យសោះ ហើយចូរកុំឲ្យស្ហៃតននោះបោកប្រាស់ពួកអ្នក តាមរយៈការដែលអល់ឡោះជាម្ចាស់ទ្រង់ទន់ភ្លន់ចំពោះពួកអ្នក និងពន្យារពេលដាក់ទណ្ឌកម្មលើពួកអ្នកនោះឲ្យសោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល