សូរ៉ា 31 · ជូស 21

Luqman · 31:32

وَإِذَا غَشِيَهُمْ مَوْجٌ كَالظُّلَلِ دَعَوُا اللَّهَ مُخْلِصِينَ لَهُ الدِّينَ فَلَمَّا نَجَّاهُمْ إِلَى الْبَرِّ فَمِنْهُمْ مُقْتَصِدٌ ۚ وَمَا يَجْحَدُ بِآيَاتِنَا إِلَّا كُلُّ خَتَّارٍ كَفُورٍ

ហើយនៅពេលដែលរលកសមុទ្រគ្របដណ្ដប់លើពួកគេ (ពួកមូស្ហរីគីន)ដូចជាដុំពពកដ៏ងងឹតនោះ ពួកគេបានបួងសួងសុំ អល់ឡោះដោយចិត្ដស្មោះសក្នុងការប្រណិបត្ដិចំពោះទ្រង់។ តែនៅ ពេលដែលទ្រង់បានសង្គ្រោះពួកគេឱ្យដល់ត្រើយ គឺពួកគេមួយចំនួន មិនសូវដឹងគុណឡើយ។ ហើយគ្មានអ្នកណាបដិសេធនឹងអាយ៉ាត់ៗ របស់យើងក្រៅពីពួកដែលក្បត់ និងប្រឆាំងឡើយ។

តាហ្វសៀរ

ហើយនៅពេលដែលទឹករលកបានគ្របដណ្តប់លើពួកគេគ្រប់ទិសប្រៀបបីដូចជាភ្នំនិងដុំពពកនោះ ពួកគេបានបួងសួងទៅកាន់អល់ឡោះតែមួយគត់ដោយចិត្តស្មោះសក្នុងការបួងសួង និងការគោរពសក្ការៈ។ តែនៅពេលដែលអល់ឡោះបានទទួលយកនូវការបួងសួងរបស់ពួកគេ និងបានសង្រ្គោះពួកគេទៅដល់ដីគោក ហើយពួកគេបានរួចផុតពីការលិចលង់ទឹកហើយនោះ ស្រាប់តែមួយចំនួននៃពួកគេ គឺជាពួកដែលមិនសូវដឹងគុណទៅវិញ ដោយពួកគេមិនបានដឹងគុណអល់ឡោះជាម្ចាស់ឲ្យបានពេញលេញនោះឡើយតាមអ្វីដែលទ្រង់បានដាក់កាតព្វកិច្ចនោះឡើយ ហើយអ្នកខ្លះទៀត ជាអ្នកដែលប្រឆាំង(រមិលគុណ)នឹងឧបការគុណរបស់អល់ឡោះតែម្តង។ ហើយគ្មានជនណាដែលប្រឆាំងនឹងសញ្ញាភស្តុតាងរបស់យើងឡើយ លើកលែងតែពួកដែលក្បត់(ដូចជាបុគ្គលរូបនេះដែលបានសន្យានឹងអល់ឡោះថា ប្រសិនបើទ្រង់ជួយសង្គ្រោះរូបគេឲ្យរួចផុតពីគ្រោះថ្នាក់នោះ ប្រាកដជារូបគេនឹងស្ថិតក្នុងចំណោមអ្នកដែលដឹងគុណចំពោះទ្រង់ជាមិនខាន) ហើយនិងពួកដែលរមិលគុណនឹងឧបការគុណរបស់អល់ឡោះ ដោយគ្មានដឹងគុណម្ចាស់របស់គេដែលបានប្រទានឧបការគុណដល់គេនោះប៉ុណ្ណោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់